Khimsoft Font
Khimsoft Font គឺជាបរិបថថ្មីមួយនៃពុម្ពអក្សរខ្មែរ ដែលមានទាំង Unicode និងជាប្រភេទខ្មែរ-ឡាតាំង ។ មិនតែប៉ុណ្ណោះយើងមានទាំងពុម្ពអក្សរសម្រាប់ប្ដូរពីលេខឡាតាំង (1, 2, 3...) ទៅជាលេខខ្មែរ ១, ២, ៣... ផងដែរ ។
Khimsoft Keyboard
Khimsoft Keyboard គឺជាកម្មវិធីក្ដារចុចថ្មីមួយ ដែលយើងបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងប្រភេទអក្សរខ្មែរយូនីកូដឱ្យកាន់តែលឿននិងងាយស្រួលជាងមុន ។
Khimsoft Typing (Unicode)
Khimsoft Typing គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរខ្មែរថ្មីមួយដែលត្រូវបានរចនាឡើងសម្រាប់គាំទ្រដល់អ្នកប្រើប្រាស់ Microsoft Windows ហើយនឹង macOS ។
Khimsoft Typing Khmer Latin
Khimsoft Typing Khmer -Latin គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរខ្មែរប្រភេទខ្មែរ-ឡាតាំង ដែលជាប្រភេទអក្សរថ្មីមួយយបែបដែលមានរបៀបវាយស្រដៀងនឹងអក្សរខ្មែរយូនីកូដដែរ ។
Khimsoft Typing Kids (Unicode)
Khimsoft Kids ឬ Khimsoft Typing Kids គឺជាប្រភេទកម្មវិធីហ្វឹកហាត់អក្សរខ្មែរយូនីកូដសម្រាប់ក្មេងរៀនវាយ ។ វាមានមេរៀនធម្មតាៗមិនសូវស៊ីជម្រៅ និងរយៈពេលក្នុងការវាយយូរជាង Khimsoft Typing ទូទៅ ។
Khimsoft Typing Speed
Khimsoft Typing Speed ជាប្រភេទ Typing សម្រាប់វាយយកល្បឿន ។ វាមិមានប្លង់ក្ដារចុចសម្រាប់មើលនោះទេ ពោលគឺសម្រាប់អ្នកចេះខ្លះៗហើយ ។ Typing នេះវាយតាមជំនាញពាក្យ ឧទាហរណ៍ រដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ ។
Khimsoft Kids (Font)
Khimsoft Kids ក៏ជាពុម្ពអក្សរមួយដែលបានបង្កើតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ អក្សរនេះអាចប្រើប្រាស់បានពីអក្សរ ក-អ និងស្រៈ តែប៉ុណ្ណោះ ព្រោះជាអក្សរសម្រាប់បង្រៀនសិស្ស និងសម្រួលដល់លោកគ្រូអ្នកគ្រូ ។
Khimsoft Kids 2
Khimsoft Kids 2 ក៏ជាពុម្ពអក្សរមួយដែលបានបង្កើតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ។ វាជាអក្សរប្រភេទ Khimsoft Kids ដែរ ប៉ុន្តែអក្សរនេះវាមានសក់អក្សរត្រង់ៗ និងងាយស្រួលក្នុងការរៀនសរសេរជាង Khimsoft Kids ដែលជាអក្សរផ្ចង់ ។
សន្ទានុក្រមអង់គ្លេស-ខ្មែរ (Word)
សន្ទានុក្រមនេះ ខ្ញុំបានបង្កើតឡើងសម្រាប់ពាក្យសព្ទមួយចំនួនទាក់ទងនឹងកម្មវិធី Microsoft Word ហើយក៏មានបើករង្វង់ក្រចកសម្រាប់ពន្យល់បន្ថែមចំពោះពាក្យណាដែលមានន័យខុសពីភាសាកុំព្យូទ័រផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចុចលើប៊ូតុងខាងក្រោមនេះ នឹងទទួលបានការណែនាំបន្ថែមទៀត ហើយអាចទាញយកមកប្រើប្រាស់ដោយពុំគិតថ្លៃផងដែរ ហើយប្រសិនបើអ្នកចេះនិងយល់ពីន័យនៃពាក្យទាំងនេះ នោះវាអាចចជួយលោកអ្នករៀនកុំព្យូទ័របានកាន់តែល្អ ។
សន្ទានុក្រមភាសាអង់គ្លេស-ខ្មែរ (Excel)
មិនខុសពីសន្ទានុក្រមភាសាអង់គ្លេស-ខ្មែររបស់កម្មវិធី Word ដែរ គ្រាន់តែសន្ទានុក្រមនេះខ្ញុំបានដកស្រង់និងកែសម្រួលចេញពី Microsoft Excel ដែលវាផ្ដោតទៅលើពាក្យគណនេយ្យតែម្ដង។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចុចលើប៊ូតុងខាងក្រោមនេះ នឹងទទួលបានការណែនាំបន្ថែមទៀត ហើយអាចទាញយកមកប្រើប្រាស់ដោយពុំគិតថ្លៃផងដែរ ហើយប្រសិនបើអ្នកចេះនិងយល់ពីន័យនៃពាក្យទាំងនេះ នោះវាអាចចជួយលោកអ្នករៀនកុំព្យូទ័របានកាន់តែល្អ ។
នេះជាការសង្ខេបបទពិសោធន៍ខ្លះៗនៃការប្រើប្រាស់កម្មវិធីកុំព្យូទ័រយៈពេលជាង ២៥ ឆ្នាំ នៅមជ្ឈមណ្ឌលអង្គរកម្ពុជា រួមទាំងបទពិសោធន៍ក្នុងការបង្រៀនសិស្សផងដែរ ។