macOS​

About

macOS

macOS គឺជាប្រព័ន្ធប្រតិបត្តិការដែលមានមូលដ្ឋានលើ Unix ផ្តាច់មុខរបស់ Apple សម្រាប់កុំព្យូទ័រ Macintosh ដែលមានចំណុចប្រទាក់ងាយស្រួលប្រើ ការរួមបញ្ចូលប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងសុវត្ថិភាពខ្ពស់។ គិតត្រឹមឆ្នាំ 2026 កំណែបច្ចុប្បន្នគឺ macOS 26 Tahoe ដែលមានធាតុផ្សំនៃការរចនា "Liquid Glass" បញ្ញាសិប្បនិម្មិតនៅលើឧបករណ៍ដែលបានធ្វើឱ្យប្រសើរឡើងតាមរយៈ Apple Intelligence និងការធ្វើឱ្យអ្នកប្រើប្រាស់មានលក្ខណៈផ្ទាល់ខ្លួនកាន់តែប្រសើរឡើង។

macOS ពីមុនហៅថា OS X ដែល mac មកពី Macintosh និង OS មកពីពាក្យថា Operating System ហើយនឹង X មកពីពាក្យថា Next Step ហើយបើលោកអ្នកចង់ដឹកអំពីអ្វីទៅជា Next Step នោះលោកអ្នកអាចចុចមើលប្រវត្តិក្នុង "អានបន្ថែម" ខាងក្រោមនេះ ។

Khmer Unicode

ពុម្ពអក្សរខ្មែរនៅលើ macOS

ចំពោះពុម្ពអក្សរខ្មែរយើងជាទូទៅគឺមានការលំបាកជាមួយនឹងការគាំទ្រនៅលើ macOS នេះបើគិតត្រឹមឆ្នាំ ២០២០ តែក្រោយមកអក្សរខ្មែរប្រភេទ Unicode គឺអាចដំណើរការបានហើយ គ្រាន់តែការដំឡើងវាមានលក្ខណៈខុសៗគ្នាទៅតាមជំនាន់ macOS ។

ប្រសិនបើអ្នកត្រូវការឱ្យអក្សរខ្មែរអាចរត់ដំណើរការបានដោយរលូន នោះលោកអ្នកត្រូវការសិក្សាអំពីប្រភេទពុម្ពអក្សរខ្មែរនីមួយៗដែលអ្នកបង្កើតបានកំណត់សម្រាប់ប្រព័ន្ធប្រតិបត្តិការណាមួយ ។ ប៉ុន្តែអ្វីដែលយើងនិយាយថាមិនអាចគាំទ្រនាពេលនេះ គឺសំដៅតែលើអ្នកប្រើប្រាស់ Microsoft Office នៅលើ macOS តែប៉ុណ្ណោះ ចំពោះកម្មវិធីផ្សេងៗ អក្សរខ្មែរគឺអាចដំណើរការបានច្រើន ។

Khimsoft Latin

ពុម្ពអក្សរ Khimsoft Latin

បើអ្នកដំឡើងក្ដារចុច និងពុម្ពអក្សរ Khimsoft ប្រភេទឡាតាំងនៅលើ macOS នោះការគាំទ្ររបស់វាគឺអាចដំណើរកបានទាំងទាំងអស់មិនថានៅលើ Office ឬនៅលើកម្មវិធីណាមួយដែលពុម្ពអក្សរប្រភេទ Unicode មិនអាចដំណើរការបាននោះទេ ជាពិសេសកម្មវិធីកាត់តវីដេអូ ឬកម្មវិធីគូរប្លង់ឡើយ ។ លោកអ្នកអាចមើលប្រវត្តពុម្ពអក្សរ Khimsoft Latin នៅក្នុងទំព័រ Keyboard ។

Font Notworking

ពិនិត្យពុម្ពអក្សរខ្មែរដែលស្ទួន Post Script

នៅលើពុម្ពអក្សរស៊ែរី Unicode សម្រាប់ macOS គឺជាបញ្ហាមួយដែលយើងជួបប្រទស ឧទាហរណ៍ពុម្ពអក្សរ Khmer OS Battambang និងពុម្ពអក្សរ Khmer OS Content គឺជាន់ Post Script គ្នា ដូច្នេះប្រសិនបើអ្នកដំឡើងអក្សរស៊ែរី Khmer OS ហើយមិនអាចប្រើពុម្ពអក្សរប្រភេទ Khmer OS Battambang បាន សូមលុបពុម្ពអក្សរប្រភេទ Khmer OS Content ចេញ ។ វាមិនលំបាកសម្រាប់អ្នកបង្កើតពុម្ពអក្សរក្នុងកែ Post Script នោះទេ ប៉ុន្តែយើងមិនមិនមានសិទ្ធិក្នុងការកែឡើយ ។ ចំណែកឯពុម្ពអក្សរបស់ Khimsoft ប្រមាណជាង 2000 ពុម្ព យើងបានឆ្លងកាត់ការតេស្ត Post Script ជាមួយនឹង macOS រួចហើយ មិនបញ្ហានោះទេ ប្រសិនបើមានយើងនឹងធ្វើការកែលម្អតាមដែលអាចធ្វើទៅបាន ។

ឯកសារពាក់ព័ន្ធនឹងការប្រើ macOS

នៅពេលទំនេរយើងនឹងធ្វើការចុះផ្សាយជូនលោកអ្នកទៅតាមសំណូមពរ និងតាមសំណើរ និងតាមការរៀបចំរបស់យើងទៅតាមពេលវេលាសមរម្យ ។
Scroll to Top