យល់ដឹងអំពីពុម្ពអក្សរ
Khimsoft
Microsoft Typography group researches and develops font technologies and supports the development of OpenType fonts by independent type vendors.
អំពីអ្នករចនា
ពុម្ពអក្សរទាំងអស់នេះ គឺត្រូវបានរចនាឡើងដោយលោក ហៀប ឃឹម អ្នកសិក្សាមិនដែលស្គាល់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យអ្វីទាំងអស់ ។ គាត់បានសិក្សានិងឆ្លៀតពេលទំនេរពីការងារដើម្បីបង្កើតឱ្យមានផលិតផលមួយចំនួនសម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់អ្នកតាមដែលអាចធ្វើទៅបាន ។ អ្នកនឹងបានឃើញឬទទួលបាននូវផលិតផលថ្មីៗបន្តទៀតនៅក្នុងគេហទំព័រ Khimsoft ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមការសម្រេចចិត្តរបស់ខ្លួន ។
អំពីអក្សរយូនីកូដ
Unicode គឺជាស្តង់ដារមួយដែលវាត្រូវបានគេប្រើសម្រាប់អក្សរដែលមានភាពស្មុគស្មាញ ដែលខុសពីអក្សរប្រភេទ Latin ច្រើនទាក់ទងនឹងការបង្កើត ឬរៀបចំឱ្យវាអាចដំណើរការបានស្រួល មិនថាអក្សរប្រទេសណានោះទេឱ្យ តែប្រើប្រើស្តង់ដារ Unicode វាមានភាពលំបាកសម្រាប់អ្នករចនាទាំងការរចនានិងការត្រួតពិនិត្យរាប់រយដងក្នុងមួយពុម្ពៗ តែទោះជាលំបាកយ៉ាងណាយើងគ្មានជម្រើសអ្វីក្រៅពីដើរតាមផ្លូវដែលយើងមានសម្រាប់ជាប្រយោជន៍ ដល់សង្គមរបស់យើងនោះទេ ។
អំពីអក្សរ Khimsoft Latin
Khimsoft Latin គឺជាស្តង់ដារពុម្ពអក្សរខ្មែរប្រភេទឡាតាំងដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់អក្សរខ្មែរសម័យ Limon ឱ្យបានប្រសើរជាងមុន ប្រសើរនៅត្រង់ថាមានទំហំអក្សរស្មើនឹងអក្សរប្រភេទ Unicode, ការវាយក៏ស្រដៀងគ្នានឹងអក្សរយូនីកូដ, អាចដំណើរការបានគ្រប់កម្មវិធី មិនទាមទារ Normal dot, Normal dotm អ្វីនោះទេ ជាពិសេសម្រាប់អ្នកប្រើជាមួយនឹង macOS ឬនៅលើ Windows ដែលមានគេនិយមប្រើជាមួយនឹងកម្មវិធីកាត់វីដេអូឬមួយក៏កម្មវិធីស្ថាបត្យកម្មដូចជា AutoCAD ជាដើម ។
អំពីប្រភេទពុម្ពអក្សរ
ចំពោះប្រភេទពុម្ពអក្សរ យើងខ្ញុំបានរចនាឡើងសម្រាប់ប្រើប្រាស់តាមការណ៍ដែលអាចប្រើទៅបានរួមមាន៖ ពុម្ពអក្សរក្រសួងមានចំនួន 34 ស្ថាប័ន ដែលគិតជាអក្សសរុបមាន 326 ឯកសារ ហើយ នឹងអក្សរសម្រាប់អត្ថបទ, អក្សរផ្នែក Design អក្សរផ្នែកអប់រំ ។ល។
អក្សរប្រភេទមាតិកា (Content)
ចំពោះពុម្ពអក្សរដែលជាប្រភេទមាតិកា ជាទូទៅត្រូវបានដាក់ឈ្មោះថា Content នៅខាងចុងឈ្មោះពុម្ពអក្សរនីមួយៗ ឧទាហរណ៍ថាអក្សរ ឈ្មោះ Khimsoft Royal ដូច្នេះអក្សរមាតិកាត្រូវបានកំណត់យកឈ្មោះថា Khimsoft Royal Content ។ បញ្ជាក់ថាអក្សរមាតិកា គឺជាអក្សរដែលរក្សាលំនាំអក្សរដើមនីមួយៗទាំងស្រុងគ្រាន់តែអក្សរប្រភេទនេះត្រូវបានបន្ថែមឱ្យវាធ្វើការបកប្រែ ពីលេខឡាតាំងពី 0-9 មកលេខខ្មែរពី ០-៩ តែប៉ុណ្ណោះ ។ ជាទូទៅគឺធ្វើឡើងជាមួយអក្សរប្រភេទ Unicode ចំពោះអក្សរប្រភេទ Khmer-Latin គឺមិនចាំបាច់នោះទេ ។
អក្សរសំខាន់ៗ
ខាងក្រោមនេះគឺជាក្រុមអក្សរដែលត្រូវបានកំណត់បង្ហាញជូនលោកអ្នក ដើម្បីទទួលបាននូវទិដ្ឋភាពស្ដីពីរចនាប័ទ្មអក្សរខ្មែរប្រភេទយូនីកូដ (មិនមានអក្សរខ្មែរឡាតាំងទេ) ។
(Group Fonts)
អក្សរមូល (Heading Font)
អក្សរអត្ថបទ (Body Font)
អក្សរដៃ (Font Script)
អក្សររចនាប័ទ្ម (Style)
បទពិសោធន៍ក្នុងការរចនា - Design Experience
ការស្រមើស្រមៃ, ការច្នៃប្រឌិត, និងការសាកល្បង, កំហុស, និង ការកែតម្រូវ
ភាពស្ងប់ស្ងាត់ និងសុខភាពល្អ គឺជាកត្តាចម្បងក្នុងការសម្រេចបាននូវឆន្ទៈ
អ្វីៗអាចនឹងកើតឡើងបាន អាស្រ័យលើក្ដីស្រមើស្រមៃរបស់យើង ហើយក្ដីស្រមៃទាំងនោះវា អាស្រ័យលើយើងជាអ្នកគ្រប់គ្រងវាបានទៅតាមលទ្ធភាព និងសមត្ថភាពប៉ុណ្ណោះ វាមិនមានអ្វី ដែលកើតឡើងដោយមិនមានហេតុផល ឬការគិតគូរនោះទេ លើកលែងតែរឿងដែលមិនមាន ជាប្រយោជន៍ (រឿងអាក្រក់ៗ) តែប៉ុណ្ណោះ ដែលវាកើតឡើងដោយយើមិនប្រាថ្នា ។
តួព្យញ្ជនៈ និងស្រៈ
អក្សរខ្មែរជាទូទៅយើងដឹងហើយថាមានព្យញ្ជនៈ (កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវសហឡអ) និងស្រៈ( ា ិ ី ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ េះ ុះ ោះ) តែយើងនៅមានអក្សរពីរទៀតដែលមិនប្រើប្រាស់គឺ “ឝ” និង “ឞ” ។ ដ្បិតថាអក្សរពីរនេះមិនសូវលើកយកមកប្រើក៏ដោយក៏ពុម្ពអក្សរ របស់យើងមានពេញលេញសម្រាប់ប្រើប្រាស់ក្នុងការសរសេរដែរដូចជា៖ ប្រទេឝក្មេរជាដើម។
តួអក្សរ "ឝ"
អក្សរ ឝ, អានថា “ស.គ” យើងនៅតែប្រើក្នុងការកត់ត្រាប្រវត្តិដដែល គ្រាន់តែអក្សរនេះ ក្មេងៗខ្លះមិនទាន់ដឹងទេសូមចុចលើតំណខាងក្រោមនេះដើម្បីស្វែងយល់បន្ថែមទៀត ។
តួអក្សរ "ឞ"
ចំពោះអក្សរ ឞ, អានថា “ស.ប” គឺជាអក្សរ ទីបពីរបន្ទាប់ពីអក្សរ ឝ ដែលយើងមិនប្រើជាផ្លូវ ការបច្ចុប្បន្ន តែយើងនៅប្រើតែជើងទេ គឺជើងស (្ស) នេះហើយ ។
អំពីលេខ
លេខខ្មែរត្រូវបានរចនាឡើងខុសៗគ្នាទៅតាម ប្រភេទនៃពុម្ពអក្សរនីមួយៗ ។ សម្រាប់អក្សរ ប្រភេទទូទៅគឺមានពី ០-៩ និងពី 0-9 ដែលជាលេខឡាតាំង នេះសម្រាប់អក្សរទូទៅ តែ បើជាអក្សរមាតិកា វានឹងដូរលេខពី 0-9 ទៅ ជា ០-៩ ជាលេខខ្មែរ ។
អំពី Khmer Symbol
Khmer Symbol គឺសំដៅលើលេខភាសា ខ្មែរដែលមានដូចជាលេខ បឋមាសាឍ, លេខទុតិយាសាឍ និងលេខអត្តៈ ។ តែអក្សរមួយចំនួនយើងមិនបានបង្កើតវានោះទេ ជាពិសេសអក្សរប្រភេទក្រាហ្វិក Design ។
អំពីពុម្ពអក្សរ
Khimsoft Latin
ពុម្ពអក្សរ Khimsoft Latin មានប្រមាណជាង ៨០ ប្រភេទ ហើយអក្សរនេះបើធៀបនឹងអក្សរ Limon គឺខុសគ្នាច្រើនដូចជា អក្សរ បា ប៉ា ញ ញា ញ៉ា ញ៉ៅ ឫ ឬ ឭ ឮ ឯ ឰ ឳ ឱ ឳ ឨ ឥ ឦ គឺត្រូវបានរចនាពេញលេញ ហើយមិនតែប៉ុណ្ណោះអក្សរនេះអាច ឱ្យអ្នកវាយបានដូចជា ទឡ្ហីករណ៍ លក្ស្មី បានធម្មតា ។ ចំណែកឯរបៀបប្រើប្រាស់ស្រៈពេញតួ ឬ វណ្ណយុត្តិ គឺដូចគ្នានឹងយូនីកូដស្ទើរទាំងស្រុង ។ សូមពិនិត្យមើលការបង្ហាញត្រួសៗដូចខាងក្រោម ៖