Font Design

Unicode Font Design

Orange rounded square app icon featuring a white circular arc around a bold K

ព័ត៌មានបឋម

Khimsoft បានធ្វើការរចនាពុម្ពអក្សរទាំងអស់របស់ខ្លួនដោយឈរលើកត្តាសំខាន់ៗដូចបានបង្ហាញនៅខាងក្រោម ហើយការរចនាទាំងអស់នេះគឺមិនបានប្រើប្រាស់កម្មវិធីសម្រាប់រចនាដូចជា Adobe Illustrator, Corel Draw, Affinity Designer ឬកម្មវិធី Design ផ្សេងៗដើម្បីជាជំនួយឡើយ ។ យើងបានធ្វើការរចនារាល់ពុម្ពអក្សរបស់យើងដោយប្រើប្រាស់កម្មវិធីសម្រាប់រចនាពុម្ពអក្សរផ្ទាល់តែម្ដង ក្នុងនោះរួមមានដូចជា Font Creator និង Font Glyphs ឬ FontForge ។ អក្សរមួយចំនួនត្រូវការបន្ថែមកូដ ហើយអក្សរមួយចំនួនទៀតក៏ត្រូវការបន្ថយកូដទៅតាមទម្រង់នៃពុម្ពនីមួយៗ ។ លោកអ្នកប្រើប្រាស់ពិតជាមិនលំបាកដូចការរចនាឡើយ អ្នកជំនាញពុម្ពអក្សរទើបយល់អំពីបញ្ហាទាំងអស់នេះ ។

Font: Khimsoft MEF2

Three oversized light gray digits spelling 25 with black outlines arranged left to right

រូបភាពបង្ហាញពីអក្សរក្រោយពីបានរចនារួចសម្រាប់អក្សរ "ឈ"

Stylized graphic of the number 55 in light gray with a black outline

ហើយនេះជារូបភាពនៅពេលរចនារួចរាល់ (ឃើញថាមិនមានឆែប)

Vector drawing of the digits 2 and 3 with editable bezier paths and anchor points illustrating a typography editing interface

រូបភាពបង្ហាញពីប្លង់នៅពេលរចនាសម្រាប់អក្សរ "ឈ"

Vector illustration of the digits 75 with editable anchor points and handles visible on a design canvas

រូបភាពអក្សរ "ម" នៅពេលស្ថិតក្នុងដំណាក់កាលរចនាលើកម្មវិធី

វត្ថុបំណងចាំបាច់

Stylized purple wordmark with ornate curvy letters forming the brand name

ពាក្យថា "កេរ្ដិ៍" នេះទៀតសោតក៏យើងបានគិតគូរផងដែរ ពោលគឺមិនឱ្យជើង "្ដ" ហើយនឹង "ិ៍" រត់ហួសពីអក្សរ "រ" ដូចគ្នា (គ្រប់ពុម្ពអក្សរទាំងអស់) ។

មួយទៀតពាក្យ ឌៀ ឌឿ ឬ ជឿ ផឿ ជាដើម គឺយើងបានជួយឱ្យស្រៈ "ៀ" និង ស្រៈ "ឿ" មិនដិតជាប់នឹងអក្សរ "ឌ" ផងដែរ ។

Red decorative logo on a white background abstract calligraphic wordmark

ចំពោះពាក្យ "វរ្ម័ន" យើងបានយកចិត្តទុកដាក់គ្រប់ពុម្ពអក្សរទាំងអស់ គឺមិនឱ្យជើងរបស់អក្សរ "ម" ដើរហួសពីអក្សរ "រ" ឡើយ (បានថែមកូដ) ។

Decorative split tone logo with overlapping green and gray stylized letters

ដូចគ្នាផងដែរ ពាក្យថា "ឱ្យ" ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើយ៉ាងណាមិនឱ្យជើងនៃអក្សរ "យ" ដិតជាប់នឹង "ឱ" ឡើយ បានន័យថានៅពេលអ្នកវាយវានឹងបង្ហាញជើងអក្សរ "យ" ដែលវែងជាងជើង "យ" ធម្មតាជំនួសភ្លាមៗ ។

Khmer Latin Font & Design

Text graphic reading Khmer Latin on a green gradient background white bold lettering

អំពីពុម្ពអក្សរខ្មែរ-ឡាតាំង

Khimsoft Khmer-Latin ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ។ សម្រាប់កម្មវិធីទាំងឡាយណាដែលមិនអាចគាំទ្រអក្សរប្រភេទយូនីកូដ នោះយើងតែងតែប្រើប្រាស់អក្សរប្រភេទ Limon ដូច្នេះ Khimsoft Latin គឺជាប្រភេទអក្សបែប Limon ដែរ ប៉ុន្តែវាមិនឈរឡើងប្លង់អក្សររបស់ Limon នោះទេ ។

ចំណុចខ្លះៗគួរយល់ដឹង

White decorative logo text on a bright blue background cyan

បើអក្សរ Limon អ្នកនឹងត្រូវវាយ ព+ា ទើបបានអក្សរ "ញ" ប៉ុន្តែយើងបានរចនាប្លង់អក្សរទាំងនេះឱ្យមានជាអក្សរ "ញ" និងចុចដូចគ្នានឹងខ្មែរយូនីកូដែរ គឺចុច Shift + J វានឹងចេញអក្សរ "ញ" តែម្ដង ។ ទាក់ទងនឹងត្រកូលអក្សរ "ញ" នេះដែរ អ្នកអាចមើលបន្ថែមនៅប្លង់ក្ដារចុច Khimsoft Khmer-Latin បន្ថែមទៀត ។

Decorative Khmer script text on a pink background

ដើមឡើយអក្សរយើងស៊ែរមុនៗមិនអាចវាជើង "្ហ" ជាមួយនឹងអក្សរ "ឡ" បានទេ ដូច្នេះហើយយើងឃើញថាប្រសិនបើអ្នកត្រូវការវាយពាក្យ "ទឡ្ហីករណ៍" នោះមុខជាជើងជើងអក្សរ "ហ" មុខជានៅជាន់នឹងអក្សរ "ឡ" មិនខាន ។ ដូច្នេះហើយយើងបានរចនាវាឡើងដោយតម្រូវឱ្យចុចលើ J + Shift + H តែប៉ុណ្ណោះ ។

White Khmer script text on a green background

ពាក្យថា "ឱ្យ" គឺយើងបានរចនាឱ្យដូចគ្នានឹង Khimsoft Unicode ដែរ គឺចុចលើសញ្ញាស្មើ (=) ហើយនឹង "បា" ឬ "ប៉ា" អក្សរនេះគឺមិនប្រើដូច Limon ដែលតម្រូវឱ្យអ្នកវា Shift + 0 រួចថែមស្រៈ "ា" ឬ "ៅ" នោះទេ លោកអ្នកគ្រាន់តែចុចលើអក្សរ "O" វានឹងចេញ "បា" តែម្ដង ។ សូមប្លង់ក្ដារចុច Khimsoft Latin បន្ថែម ។

White Khmer script text displayed on a black background decorative typography

ប្រសិនបើអ្នកត្រូវការវាយពាក្យថា "លក្ស្មី" (ព្រះនាងលក្ស្មី) នោះលោកអ្នកគ្រាន់តែចុចលើ J + ] បន្ទាប់ពីវាយជើង "្ស" រួចគឺជាការស្រេច តែអក្សរ Limon មិនមានទេ ហើយលោកអ្នកដែលបំពេញឈ្មោះស្តង់ដារសម័យលីមូន ហើយមាន ឈ្មោះថា លក្ស្មី គឺត្រូវវាយតាមជាក់ស្ដែងដូចជា ល+ក+ុ+្ស+ី តែអក្សរយូនីកូដមិនអាចវាយខុសបែបនេះបានទេ ។

សញ្ញា និង វណ្ណយុត្តិ

Abstract red typographic artwork with assorted symbols on a pale blue gradient background

អ្នកអាចវាយសញ្ញាពិសេសៗបានច្រើនដូចជា ម៉ែត្រការ៉េ គោមូត្រ កុក្កុដនេត្រ សញ្ញាបូក ដក គុណ ចែក បានពេញលេញ (មើលប្លង់ក្ដារចុចបន្ថែម) ។

Logo with decorative white script text on a blue background wordmark It conveys a brand or title in an ornate font

ចំពោះការប្រើប្រាស់សញ្ញាវណ្ណយុត្តិខ្មែរ គឺយើងបានរចនាឡើងឱ្យដូចគ្នាទាំងស្រុងជាមួយនឹងអក្សរខ្មែរយូនីកូដ ។ ការធ្វើបែបនេះដើម្បីសម្រួលកាន់តែលឿនឡើងសម្រាប់លោកអ្នកដែលចេះវាយអក្សរយូនីកូដរួចហើយមិនពិបាកក្នុងការចំណាំង និវាយអក្សរប្រភេទ Khimsoft Latin ។

Two monetary amounts on a blue gradient background 91000$ on the top line and 000 on the bottom line

យើងបានរចនាឱ្យមានរូបិយប័ណ្ណ រៀល និងដុល្លារ រួមទាំងលេខខ្មែរ និងឡាតាំងសម្រាប់សម្រួលដល់ការប្រើប្រាស់បានយ៉ាប្រសើរ (គ្រប់ពុម្ពអក្សរឈុតខ្មែរ-ឡាតាំងទាំងអស់ ។

Decorative green Bengali script spelling বাংলা on a bright yellow background

នៅពេលដែលអក្សរត្រកូល "ញ" ត្រូវបានរៀបចំឱ្យនៅក្នុង Block អក្សរត្រឹមត្រូវ នោះវាមើលទៅគឺពិតជាអក្សរ "ញ" ច្បាស់លាស់ មិនមែនយកអក្សរ "ព" ហើយថែមស្រៈ "ា" ធ្វើជាអក្សរ "ញ" ទៀតឡើយ ។ ការធ្វើបែបនេះគឺងាយស្រួលច្រើនសម្រាប់ការរៀបចំពុម្ពអក្សរឈុតនេះចេញពីអក្សរដែលមានស្រាប់ ។

Font Design & Preview

Screenshot of a vector editor with a decorative lowercase g being edited left shows node points and handles right shows the outlined glyph shapes

Keyboard & Typing Design

Poster style image with a gold gradient background and large white typography reading Keyboard Typing Design

Keyboard Layout

ក្ដារចុច Khimsoft Keyboard ត្រូវបានរចនានិប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ប៉ុន្តែយើមិនបានធ្វើការកែតម្រូវឱ្យបានគ្រប់គ្រាន់នៅឡើយទេនាពេលនោះ ប៉ុន្តែក្រោយមកយើបានធ្វើ បច្ចុប្បន្នភាពនៅជំនាន់ទី ៦.០ ដែលអនុញ្ញាតឱ្យអ្នកប្រើអាចវាយបានទាំង Windows និង macOS រួមទាំងអាចវាយអក្សរពិសេសៗនៃភាសាខ្មែរបាន ។

ប្លង់ក្ដារចុចសម្រាប់ Typing

Close up of a dark themed keyboard showing letter keys with secondary symbols including Tab Caps Lock and Shift

ប្រសិនបើលោកអ្នកចង់ឱ្យ Typing ទៅជា Dark Theme នោះអ្នកអាចដូរ Windows ទៅជា Dark Theme រំពេចនោះកម្មវិធីនឹងប្ដូរជូនអ្នកទៅជា Dark Theme ភ្លាមៗតាម Windows ។

Interface screenshot left shows 000 progress and large Khmer text right panel has Khmer labeled dropdowns and fields

នៅក្នុងការប្រើប្រាស់ Khimsoft Typing សម្រាប់ប្រភេទ Unicode អ្នកប្រើអាចជ្រើសរើសមេរៀនទៅតាមខ្លួនចង់រៀនបាន ហើយមិនតែប៉ុណ្ណោះ អ្នកអាចមើលឃើញពីបញ្ជីសម្រាប់ផ្លាស់ប្ដូរដូចបានបង្ហាញក្នុងរូបភាពនេះស្រាប់ ។

Screenshot of a virtual keyboard showing labeled keys like Tab Caps Lock Shift and various symbol keys with language specific characters

ប្លង់ក្ដារចុចសម្រាប់ Typing ត្រូវបានរចនាឡើងសម្រាប់ជំនួយដល់អ្នកដែលរៀនហ្វឹកហាត់វាយអក្សរខ្មែរដំបូងៗ ។ វាមមើលទៅហាក់ដូចជាមិនគ្រប់គ្រាន់ ប៉ុន្តែយើងមិនបានបង្ហាញឱ្យឃើញទាំងអស់នៅលើ Keyboard Layout ឬប្លង់ក្ដារចុចនោះទេ ផ្ទុយទៅវិញវានឹងបង្ហាញអ្នកនៅពេលណាអក្សរនោះត្រូវប្រើ Shift, Alt ។

Khmer text across multiple lines with a blue highlighted key at the top left a white keyboard beneath and a hand near the keyboard illustrating typing in Khmer

នេះជារូបភាពបង្ហាញពីការជ្រើសរើសអក្សរដែលត្រូវវាយ ដូច្នេះនៅលើក្ដារចុចវានឹងបង្ហាញអក្សរដែលត្រូវចុចដូចជា "ក" បន្ទាប់ "ា" និងបងន្ទាប់ ហើយប្រសិនបើអក្សរនោះត្រូវប្រើប្រាស់ Shift Key ដូចជាអក្សរ "គ ឃ ជ ឈ ញ" នោះប្លង់ក្ដារចុចនឹងធ្វើការផ្លាស់ប្ដូរទៅជាប្លង់ក្ដារចុចប្រភេទ Shift Key ដូចជាប្លង់ក្ដារចុចនៅលើទូរស័ព្ទដូច្នោះដែរ ។

Khimsoft Typing | Unicode

Typing tutor in Khmer timer at 0100 Khmer text to type and an on screen keyboard with hands typing
Scroll to Top