Khimsoft Keyboard

Designed for Windows

កាណែនាំ៖

Khimsoft Keyboard សម្រាប់ Unicode មានលក្ខណៈពេញលេញក្នុងបង្ហាញនូវវិធីចុចសម្រាប់ប្រើប្រាស់ជាមួយនឹង Microsoft Windows ។ មានបន្ថែមឱ្យមានស្រៈ  “ិះ” “ឹះ” “ើះ” និង “ែះ” ដើម្បីបង្កើនល្បឿនវាយឱ្យកាន់តែលឿនជាងមុន ។ សម្រាប់ Windows អាចប្រើប្រាស់បានទាំងធម្មតា, zwj និង zwnj តែសម្រាប់ macOS មិនអាចប្រើបានទេ ។

ks005
ks006

របៀបប្រើ៖

ចំពោះរបៀបប្រើប្រាស់អ្នកអាចពិនិត្យមើលជាមួយនឹង Khimsoft Keyboard Layout នៅពេលដំឡើង ឬអាចចូលទៅកាន់ Free ហើយទាញយកវាមកប្រើប្រាស់ក៏បាន ។

ការដំឡើង

ដើម្បីដំឡើង Khimsoft Keyboard សម្រាប់ Windows អ្នកអាចចូលទៅកាន់ Keyboard រួចហើយទាញយក Khimsoft Keyboard សម្រាប់ macOS ហើយពន្លា File Zip រួចដំឡើងវាតាមការណែនាំតាមឯកសារជំនួយក្នុងកញ្ចប់ដែលយើងបានដាក់ជូន ។

keyboard sw
ks008

លក្ខណៈពិសេស៖

នៅលើក្ដារចុច Khimsoft ត្រង់ Key ចុច (.) មិនទៅជាក្បៀសទេ ពោលគឺវាចុចជាធម្មតាដូចជា English Keyboard ដែរ ។ បានជាយើងរចនាបែបនេះដោយយល់ថា វាងាយស្រួលប្រើជាង ឧទាហរណ៍ពេលវាយ 0.5 ឬ 100.50 ជាពិសេសម្រាប់ការបញ្ចូលទិន្នន័យ និងការកំណត់ខ្នាតផ្សេងៗ ។ លើសពីនេះអ្នកអាចចុចដកឃ្លាធម្មតា មិនផ្សំនឹង Shift Key នោះទេ ។

Designed for macOS

កាណែនាំ៖

ចំពោះ Khimsoft Keyboard សម្រាប់ macOS គឺដូចគ្នាជាមួយនឹង Khimsoft Keyboard សម្រាប់ Windows ដែរ គ្រាន់តែវាមិនអាចប្រើប្រាស់ zwj និង zwnj បានតែប៉ុណ្ណោះព្រោះថា macOS មិនគាំទ្រសម្រាប់អក្សរប្រភេទ Zero Space នោះទេ ដែលជាហេតុមិនអាចឱ្យយើងធ្វើការរចនាតម្រូវបាន ។ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ Windows ជាមួយនឹង MacBook ឬ iMac គឺអាចប្រើប្រាស់បានជាមួយនឹង Khimsoft Keyboard សម្រាប់ Windows ជាធម្មតា ។

w
ks007

របៀបប្រើ៖

ចំពោះរបៀបប្រើប្រាស់អ្នកអាចពិនិត្យមើលជាមួយនឹង Khimsoft Keyboard Layout នៅពេលដំឡើង ឬអាចចូលទៅកាន់ Free ហើយទាញយក Keyboard Layout សម្រាប់ macOS ។

ការដំឡើង

ដើម្បីដំឡើង Khimsoft Keyboard សម្រាប់ macOS អ្នកអាចចូលទៅកាន់ Keyboard រួចហើយទាញយក Khimsoft Keyboard សម្រាប់ macOS ហើយពន្លា File Zip រួចដំឡើងវាតាមការណែនាំតាមឯកសារជំនួយក្នុងកញ្ចប់ដែលយើងបានដាក់ជូន ។

khimsoft keyboard macos
Scroll to Top