Khimsoft Typing

Version 1.0

© 2026 Khimsoft Software Development

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Microsoft Windows យើងបានអភិវឌ្ឍន៍កម្មវិធី Typing ដូចខាងក្រោម ដែលអាចគាំទ្រដល់ប្រភេទ CPU និង Chip ARM ដែលជាផលិតផលមួយទៀតរបស់ Microsoft ដែលយើងមិនអាចយកកម្មវិធីដែលដំណើរការជាមួយនឹង Windows ធម្មតាទៅដំឡើងលើវាបាននោះទេ ដូច្នេះអ្នកអាចពិនិត្យមើលប្រភេទកម្មវិធីដូចខាងក្រោម ៖

khimsoft typing
01.

Khimsoft Typing

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

Khimsoft Typing សម្រាប់ Windows អ្នកអាចដំឡើងបានលឿនជាងមុន ហើយនឹងមិនតម្រូវឱ្យដំឡើងកម្មវិធីជំនួយដូចជា Microsoft DOT.NET នោះទេ ។ កម្មវិធីនេះគឺងាយស្រួលក្នុងការវាយអក្សរខ្មែរ លឿន មិនមានភាពរញ៉ែរញ៉ៃ អាចកំណត់រយៈពេល វាយមេរៀននីមួយៗ អាចដូរពុម្ពអក្សរដែលត្រូវការ និងមានមុខងារប្ដូរ Theme ទៅជា Dark/Light បានផងដែរ ។

02.

Khimsoft Typing

Standard: Khmer Unicode

Designed for:  ARM64

ប្រសិនបើអ្នកប្រើប្រាស់កុំព្យូទ័រជាមួយនឹង Windows ARM64 Chip អ្នកត្រូវទាញយកនិងដំឡើងកម្មវិធី Khimsoft Typing ដែលជាប្រភេទ ARM64 នេះ ហើយនឹងក្ដារចុចដែលចាំបាច់ត្រូវតែដំឡើងវាយផងដែរ តែសូមឱ្យដំឡើង Khimsoft Keyboard ទើបត្រឹមត្រូវតាមកម្មវិធី Khimsoft Typing ។

khimsoft typing 1
khimsoft typing 2
03.

Khimsoft Typing Khmer-Latin

Standard: Khimsoft Latin

Designed for:  CPU (Intel/AMD)

Khimsoft Typing Khmer-Latin គឺជាកម្មវិធីហ្វឹកហាត់ថ្មីមួយទៀតដែលគាទ្រដល់អក្សរប្រភេទ Khimsoft ដែលជាអក្សរថ្មីមួយទៀតមិនមែនជា Unicode ទេ គឺជាអក្សរ ដែលមានតួនាទីវាយដូចជា Limon ដែរ គ្រាន់តែវាមិនលំបាកដូច Limon នោះទេ ។ អក្សរ និង Typing នេះ វាធ្វើការបញ្ចូលអក្សរស្រដៀង Unicode Typing ដែរ ។

04.

Khimsoft Typing Khmer-Latin

Standard: Khimsoft Latin

Designed for:  ARM64

ដូចការរៀបរាប់ខាងលើមកហើយ ប្រសិនបើនអ្នកប្រើ ARM64 Windows វាជាឈីបរបស់ Microsoft ដែលមិនគាំទ្រកម្មវិធីដែលបានអភិវឌ្ឍន៍សម្រាប់ Windows ធម្មតាបាននោះទេ ។ ដូច្នេះហើយអ្នកគប្បីទាញយកកម្មវិធីនេះ ដែលគាំទ្រសម្រាប់ Windows ARM64 ទើបត្រឹមត្រូវតាមការកំណត់របស់កម្មវិធី ។

khimsoft typing 3
khimsoft typing 4
05.

Khimsoft Kids

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

Khimsoft Typing Kids គឺជាកម្មវិធីហ្វឹកាត់វាយអក្សរសម្រាប់ក្មេងៗ វាមានមេរៀនខ្លីៗ និងមិនសូវមានពាក្យស៊ីជម្រៅនោះទេ ។ កម្មវិធីនេះបានរចនាឡើងសាមញ្ញ មិនសូវមានភាពស្មុគស្មាញនោះទេ ។ មានរយៈពេលវាយច្រើនជាងកម្មវិធីទូទៅ ។ តែវាត្រូវឱ្យប្រើប្រាស់ជាមួយនឹងក្ដាររបស់ Khimsoft Keyboard ដូចគ្នា ។

06.

Khimsoft Kids

Standard: Khmer Unicode

Designed for:  ARM64

ចំពោះ Windows ARM64 យើងបានរចនារួចរាល់ផងដែរ ដែលបានឆ្លងកាត់ការធ្វើពិសោធន៍ ច្រើនលើកច្រើនសា ហើយនឹងបានអនុវត្តជាមួយនឹងប្រភេទកុំព្យូទ័រយូរដៃដូចជា Surface របស់ Microsoft និងការពិសោធន៍ផ្ទាល់ខណៈដែលកំពុង Design ផង ។

khimsoft typing 5
សម្រាប់ប្រព័ន្ធប្រតិបត្តិការ macOS

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ macOS, Khimsoft Typing អាចដំណើរការបានដូចនឹង Windows ដែរ តែមានផ្នែកខ្លះនៃការរចនា User Interface គឺមិនដូចគ្នាទេ ហើយយើងបានកំណត់ចំនួននាទីក្នុងការវាយនៅលើ macOS គឺមានរយៈពេលកន្លះម៉ោងតែម្ដងសម្រាប់មេរៀននីមួយៗ ក៏ប៉ុន្តែយើងមិនបានផ្ដោតលើរយៈពេលវាយនោះទេ ពោលគឺផ្ដោតទៅលើល្បឿនវាយក្នុងមួយនាទីប៉ុណ្ណោះ ។

khimsoft typing 6
07.

Khimsoft Typing

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

អ្នកអាចដំឡើង Khimsoft Typing ប្រភេទយូនីកូដនេះជាមួយនឹងម៉ាស៊ីនឬប្រព័ន្ធដំណើរការ macOS បាន ដោយតម្រូវឱ្យ macOS ទាំងនោះមានជំនាន់ចាប់ពី 14.0 ឡើងទៅ ហើយវិធីដំឡើងអ្នកអាចមើលក្នុងការណែនាំនៅពេល Downloaded ។

08.

Khimsoft Typing

Standard: Khmer Unicode

Designed for:  M1, M2, M3, M4, M5

ប្រសិនបើអ្នកកំពុងប្រើប្រាស់ macOS ដែលមានឈីប M1, M2… អ្នកអាចទាញយកកម្មវិធី Khimsoft Typing សម្រាប់ M1 នេះ ហើយមើលការណែនាំបន្ថែមទៀតនៅពេលអ្នកបាន ទាញយកកម្មវិធីនៅក្នុង Zip File ។ ទោះជាយ៉ាងណាក្ដីកម្មវិធីនេះអាចជួយអ្នកក្នុងការរៀនវាយអក្សរខ្មែរបានប្រសើរ ។

khimsoft typing 8
khimsoft typing 7
09.

Khimsoft Typing Khmer-Latin

Standard: Khimsoft Latin

Designed for:  CPU (Intel/AMD)

Khimsoft Typing Khmer-Latin គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរ Khimsoft Latin មួយប្រភេទទៀត ដែលបានបង្កើតឡើងសម្រាប់ជំនួយក្នុងការវាអក្សរខ្មែបែបឡាតាំង ។ កម្មវិធី Khimsoft Typing Khmer-Latin បានរចនាឬអភិវឌ្ឍន៍កម្មវិធី Khimsoft Typing Khmer-Latin នៅលើ Windows ។

10.

Khimsoft Typing Khmer-Latin

Standard: Khmer Unicode

Designed for:  M1, M2, M3, M4, M5

ដើម្បីបង្កភាពងាយស្រួល និងទាន់សម័យផងនោះ យើងក៏បានបង្កើតឱ្យវាកម្មវិធីនេះអាចដំឡើងនៅលើប្រភេទម៉ាស៊ីនដែលប្រើប្រាស់ឈីប M1 ដែរ អ្នកគ្រាន់តែទាញយកវាទៅប្រើប្រាស់និង ធ្វើតាមការណែនាំរបស់អ្នកបង្កើតជាការស្រេច ។

khimsoft typing 9
khimsoft typing 8
11.

Khimsoft Typing Kids

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

ចំពោះកម្មវិធី Khimsoft Typing Kids សម្រាប់ macOS គឺមានលក្ខណៈដូចគ្នានឹង Khimsoft Typing ដែរ ខុសគ្នាតែចំនួនមេរៀន និងរយៈពេលវាយអក្សរតែប៉ុណ្ណោះ ហើយកម្មវិធីនេះបានអភិវឌ្ឍន៍ឡើងដើម្បីជួយសម្រួលដល់ក្មេងៗរៀនវាយអក្សរខ្មែរ នៅលើម៉ាស៊ីន Mac (Macintosh) ។

12.

Khimsoft Typing Kids

Standard: Khmer Unicode

Designed for:  M1, M2, M3, M4, M5

Khimsoft Typing Kids គឺបានរចនាសម្រាប់គាំទ្រដល់ឈីប M1, M2, M3, M4 ដែលជាផលិតផលទំនើបចុងក្រោយរបស់ក្រុមហ៊ុន Apple ដូច្នេះអ្នកអាចទាញយកកម្មវិធីនេះទៅប្រើជាមួយនឹងម៉ាស៊ីន Mac បាន ហើយងាយស្រួលក្នុងការប្រើ្រប្រាស់សម្រាប់ក្មេងៗទៀតផង ។

khimsoft typing 6
Khimsoft Typing Speed

Khimsoft Typing Speed គឺជាកម្មវិធីវាយអក្សរខ្មែរប្រភេទ Unicode ឱ្យបានលឿនជាងមុន ហើយដែលមានមេរៀនសុទ្ធតែជាពាក្យការងារសម្រាប់ឱ្យអ្នកជ្រើសរើសមកវាយឱ្យចំតាមបំណងប្រាថ្នាដែលអ្នកប្រើត្រូវការ ។

khimsoft typing 10
13.

Khimsoft Typing Speed

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

Operating System: Microsoft Windows

សម្រាប់ Khimsoft Typing Speed គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរខ្មែរប្រភេទយូនីកូដ ហើយមានមេរៀនជាលក្ខណៈពាក្យការងារតែម្ដង ។ កម្មវិធីនេះគឺផ្ដោតទៅលើល្បឿនវាយអក្សរ ដូច្នេះវាមិនមានបង្ហាញប្លង់ក្ដារចុច ឬម្រាមដៃប្រាប់អ្នកឱ្យចុចដូចម្ដេចនោះទេ គឺសម្រាប់អ្នកចេះវាយហើយតែប៉ុណ្ណោះ ។

14.

Khimsoft Typing Speed

Standard: Khmer Unicode

Designed for:  ARM64

Operating System: Microsoft Windows

ដូចគ្នានឹងការរៀបរាប់ក្នុង Khimsoft Typing Speed សម្រាប់ Windows ដែរ ប្រសិនបើអ្នកមិនទាន់ចេះវាយអក្សរនៅលើកុំព្យូទ័រទេ កម្មវិធីនេះនឹងមិនត្រឹមត្រូវសម្រាប់អ្នករៀនវាយលើកដំបូងនោះទេ ។ សូមសិក្សា Khimsoft Typing ជាមុនសិនមុននឹងមកប្រើ Khimsoft Typing Speed ប្រសិនបើអ្នកមិនទាន់ចេះវាយ Typing ខ្មែរ ។

khimsoft typing 11
m15
15.

Khimsoft Typing Speed

Standard: Khmer Unicode

Designed for:  CPU (Intel/AMD)

Operating System: macOS

ជាមួយនឹងការរចនាប្រកបដោយមានភាពទាក់ទាញសម្រាប់ Khimsoft Typing Speed នៅលើ macOS អ្នកនឹងត្រជាក់ភ្នែកក្នុងការរៀនវាយអក្សរខ្មែរប្រភេទ Unicode ដើម្បីឱ្យអាជីពវាយអក្សររបស់អ្នកបានលឿន និងត្រឹមត្រូវ ។

16.

Khimsoft Typing Speed

Standard: Khmer Unicode

Designed for:  M1, M2, M3, M4, M5

Operating System: macOS

នេះជាមាតិកាសម្រាប់ Khimsoft Typing Speed ដែលត្រូវនឹង Chip M1, M2, M3.. ដែលអនុញ្ញាតឱ្យអ្នកធ្វើការទាញយក និងដំឡើងវានៅលើម៉ាស៊ីនរបស់ Apple បាន ។ សម្រាប់អ្នកដែលមិនធ្លាប់ប្រើប្រាស់ Macintosh សូមសិក្សាជាមួយនឹង Windows ក៏បាន ។

m14