Khimsoft
Typing (Unicode)
Khimsoft Typing គឺជាកម្មវិធីរៀនវាយអក្សរខ្មែរយូនីកូដថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បាននិងសិក្សាកុំព្យូទ័រដំបូងៗមានភាពងាយស្រួលជាងមុន ព្រមទាំងលឿនចេះវាយអក្សរខ្មែរនៅលើកុំព្យូទ័រ ។ កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់គាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ Microsft Windows ហើយនឹង macOS ។
Khimsoft
Typing Speed
Khimsoft Typing Speed គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរខ្មែរយូនីកូដដូចនឹងកម្មវិធី Khimsoft Typing (Unicode) ដែរ តែវាមិនមានបង្ហាញក្ដារចុចឬម្រាមដៃជំនួយទេ ពោលគឺកម្មវិធីហ្វឹកហាត់នេះបង្កើតឡើងឡើងដើម្បីជួយអ្នកក្នុងការវាយអក្សរខ្មែរយូនី កូដឱ្យកាន់តែលឿន និងទៅតាមជំនាញការងារដែលត្រូវការ ។
Khimsoft
Typing Khmer-Latin
ចំពោះ Khimsoft Typing Khmer-Latin គឺជាកម្មវិធីរៀនវាយអក្សរខ្មែរមួយប្រភេទ ដែលវាមិនមែនគាំទ្រសម្រាប់អក្សរប្រភេទ ខ្មែរ-យូនីកូដទេ តែវាជាប្រភេទ Typing ដែលគាំទ្រជាមួយនឹងពុម្ព អក្សរ Khimsoft ខ្មែរប្រភេទឡាតាំង ។ កម្មវិធីនេះមានអត្ថប្រយោជន៍ច្រើនដល់អ្នកវាយអក្សរជាមួយនឹងកម្មវិធីទាំងឡាយណាដែលអក្សរ ខ្មែរយូនីកូដមិនអាចដំណើរការបានដូចជា Sony Vegas, AutoCAD ។ល។
Khimsoft
Typing Kids
Typing Kids គឺជាកម្មវិធីហ្វឹកហាត់វាយអក្សរខ្មែរប្រភេទយូនីកូដដូចគ្នានឹងកម្មវិធី Khimsoft Typing ដែរ តែវាត្រូវបានរចនាឡើងសម្រាប់ក្មេងៗ ហើយមានមេរៀនមិនសូវលំបាក ហើយនឹងមានរយៈពេលវែងក្នុងការវាយមេរៀននីមួយៗ ។
Khimsoft
Keyboard-Unicode
Khimsoft Keyboard ត្រូវបានបង្កើតសម្រាប់គាំទ្រដល់ប្រព័ន្ធ ប្រតិបត្តិការ Windows ហើយនឹង macOS ។ វាជាប្រភេទក្ដារចុច ចេញថ្មីមួយដែលមានភាពងាយស្រួលប្រើជាងក្ដារចុចអក្សរខ្មែរ ប្រភេទយូនីកូដជំនាន់មុន ។
Khimsoft
Keyboard-Khmer-Latin
Khimsoft Keyboard Khmer-Latin គឺជាកកម្មវិធីឬក្ដារចុចថ្មីមួយទៀតដែលវាមានតួនាទីវាយអក្សរខ្មែរបែបឡាតាំងបានងាយស្រួលជាង សម័យអក្សរប្រភេទ Limon, ABC ។ ក្ដារចុចនេះគាំទ្រជាមួយអក្សរ ខ្មែរប្រភេទឡាតាំង ដែលជាស្តង់ដារ Khimsoft Fonts Glyphs ។
Khimsoft
Unicode Font
ពុម្ពអក្សរខ្មែរយូនីកូដគឺជាប្រភេទពុម្ពអក្សរស្តង់ដារ ហើយវាពេញនិយមក្នុងការប្រើប្រាស់ជាប្រចាំ ។ ទន្ទឹមនឹងនេះដែរ យើងបានបធ្វើការរចនាពុម្ពអក្សរប្រមាណជាងមួយពាន់ប្រភេទ សម្រាប់លក់ និងសម្រាប់ផ្គត់ផ្គង់ដាច់មុខដោយអង្គភាពណាមួយ ហើយរាល់អក្សរឯកកម្មសិទ្ធិនឹងមិនត្រូវបានបង្ហាញនៅលើគេហទំព័ររបស់យើងឡើង ។
Khimsoft
Khmer-Latin Font
Khmer-Latin Font គឺជាពុម្ពអក្សរដែលត្រូវបានបង្កើតឡើងដោយ Khimsoft ។ វាមានលក្ខណៈងាយស្រួលវាយជាង Limon ដោយសារ តែវាតម្រូវឱ្យចុចតែអក្សរ “J” ដើម្បីដាក់ជើង និងវណ្ណយុត្តិភាសាខ្មែរ បានប្រសើរ ហើយនឹងលឿនជាងមុន ។
ប្រសិនបើអ្នកចង់សិក្សាកុំព្យូទ័រយកជំនាញបម្រើការងារផ្ទាល់ខ្លួន តាមក្រុមហ៊ុន ឬបែបជំនួញ សូមសិក្សានៅ មជ្ឈមណ្ឌលអង្គរកម្ពុជា (សម្រាប់ អ្នករស់នៅខេត្តប៉ៃលិនតែប៉ុណ្ណោះ) ។ អ្នកអាចសាកសួរបុគ្គលិកផ្ដល់សេវា នៅមជ្ឈមណ្ឌលនេះ ដើម្បីទទួលបានការណែនាំតាមលំដាប់លំដោយស្ដីពី ការចុះឈ្មោះចូលរៀន និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ ៕
heap Khim - Founder, CEO
អំពីអាជ្ញាប័ណ្ណ
ឃឹមសហ្វជាគេហទំព័រដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ទាំងក្នុងប្រទេស និងនសម្រាប់ គេហទំព័របស់ខ្លួនជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គម ៕











