Khimsoft D3

$20.00

Font Details:

Font Name: Khimsoft D3
Version: 1.0
Created on: 16-01-2024
Number of Glyph: 210
Font Family: Regular, Bold, Italic, Bold – Italic
Font Type: Khimsoft-Latin
Support: Khimsoft Keyboard Khmer-Latin
Designer: Heap Khim
License: Khimsoft

- +
Guaranteed Safe Checkout

Description

អំពីពុម្ពអក្សរៈ

Khimsoft D3 ជាប្រភេទអក្សរ Khimsoft-Latin ដែលជាប្រភេទអក្សរដំណើរការដោយ Script ឬប្រភេទជាអក្សរឡាតាំង (មិនមែនជាយូនីកូដ) ដែលជាអក្សរមួយប្រភេទសម្រាប់ប្រើប្រាស់ជាមួយនឹងកិច្ចការទាំងឡាយណាដែលមិនគាំទ្រសម្រាប់អក្សរយូនីកូដ ។ ជាទូទៅអក្សរនេះអ្នកអាចប្រើជាមួយនឹងកម្មវិធីកាត់វីដេអូ ឬជាមួយនឹងកម្មវិធីក្រាហ្វិកដែលលំបាកក្នុងការប្រើប្រាស់អក្សរយូនីកូដក៏បាន ក្នុងនោះមានដូចជា AutoCAD, Sony Vegas, CNC Software ជាដើម ។

អំពីអាជ្ញាប័ណ្ណៈ

Khimsoft អាចនឹងជូនដំណឹងនៅពេលក្រោយទៀត ប្រសិនបើមានការប្រែប្រួលផ្សេងៗ ។ អ្នកនឹងមិនមានសិទ្ធិក្នុងការលួចចម្លងឬធ្វើត្រាប់តាមរចនាប័ទ្មពុម្ពអក្សរទាំងអស់ដែល Khimsoft បានរចនារួចហើយឡើយ ប្រសិនបើគ្មានការអនុញ្ញាតពី Khimsoft ឬស្ថាប័នសាមីដែលបានអនុញ្ញាតផ្ដល់សិទ្ធិក្នុងការកែសម្រួលដល់ Khimsoft ។

ការលក់ឬចែកចាយបន្តដោយរំលោភលើប៉ាតង់ឬអាជ្ញាប័ណ្ណរបស់ Khimsoft គឺជាការមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមិនឱ្យតម្លៃដល់ស្នាដៃអ្នកបង្កើតក៏ដូចជាមិនបានចូលរួមទប់ស្កាត់ការរំលោភបំពានលើស្នាដៃអ្នកនិពន្ធ និងរឹតតែមិនបានចូលរួមជួយដល់ប្រទេសជាតិរបស់ខ្លួនដូច្នោះដែរ ។

យើងខ្ញុំសង្ឃឹមថាពលរដ្ឋខ្មែរគ្រប់រូបគួរគិតឡើងវិញ ដើម្បីលើកស្ទួយសង្គមជាតិរបស់យើង ការបង្កើនធនធានមនុស្ស ការគោរពច្បាប់គ្រប់ប្រភេទដែលប្រទេសយើងមាន តាមរយៈការឱ្យតម្លៃ ការគោរពស្រឡាញ់ ដែលជាផ្នែកមួយក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសដ៏កម្សត់មួយនេះឱ្យឈានទៅរកលទ្ធផលចាប់ពីពេលឥឡូវនេះ ។

អំពីការកែប្រែៈ

អង្គភាពរបស់យើងនឹងធ្វើការកែប្រែភ្លាមៗ ប្រសិនបើរកឃើញថាពុម្ពអក្សរណាមួយមានកំហុស ដោយពុំចាំបាច់ផ្ដល់នូវដំណឹងជាមុននោះឡើយ តែអ្វីដែលយើងធ្វើបច្ចុប្បន្នភាព វាជាភាពចាំបាច់និងប្រសើរឡើងសម្រាប់បច្ចេកទេស និងសុក្រឹត្យភាពជាងមុន ប៉ុន្តែប្រសិនបើវាជាអក្សរជំនាន់ថ្មី យើងមិនធ្វើបច្ចុប្បន្នភាពលើជំនាន់ចាស់ឡើយ ប៉ុន្តែអ្នកនឹងបានឃើញនូវជំនាន់ថ្មីនោះនៅជាមួយនឹងប្រភេទពុម្ពអក្សរណាមួយជាមិនខាន ។

អំពីការទិញៈ

នៅពេលណាអ្នកបានទូទាត់សាច់ប្រាក់រួចរាល់នោះ Khimsoft នឹងធ្វើការបញ្ចូនតំណជូនលោកអ្នកនៅក្នុង Email របស់អ្នកដើម្បីទាញយកឯកសារពុម្ពអក្សរទាំងនោះដោយស្វ័យប្រវត្តិ និងឯកសារដែលពាក់ព័ន្ធនឹងត្រូវបានភ្ជាប់ជាមួយនឹងកញ្ចប់ពុម្ពអក្សរដែលអ្នកបានទាញយកទាំងនោះ ។ ក្នុងករណីដែលអ្នកភ្លេចឬលុបចោលនូវតំណដែលយើងបានផ្ញើទៅកាន់អ្នក នោះអ្នកអាចធ្វើការ Log ចូលក្នុងគណនីរបស់អ្នកជាមួយនឹង Khimsoft រួចហើយរកមើលព័ត៌មានដែលអ្នកបានទូទាត់ឬវិក្កយបត្របាន ហើយក៏អាចមើលឃើញនូវកញ្ចប់ពុម្ពអក្សរដែលអ្នកបានទិញលើកទី១ ឬលើកទី២ ជាដើម ត្រង់ចំណុចនេះអ្នកអាចទាញយកវាម្ដងទៀតបាន ។ តោះជាយ៉ាងណាអ្វីៗអាចនឹងត្រូវបានកំណត់ដោយ Khimsoft សម្រាប់រយៈពេលឬសុពលភាពដែលអ្នកអាចទាញយកម្ដងទៀតផងដែរ ។

ព័ត៌មានបន្ថែមៈ

ប្រសិបើលោកអ្នកមិនយល់ពីរបៀបទិញកញ្ចប់ពុម្ពអក្សររបស់ Khimsoft អ្នកអាចធ្វើការទំនាក់ទំនងទៅកាន់សេវាកម្មបម្រើអតិថិជន ដោយគ្រាន់តែចុចនៅលើរបារ Contact លោកអ្នកនឹងទទួលបានការណែនាំអំពីរបៀបទំនាក់ទំនង ។

Reviews (0)

Reviews

There are no reviews yet.

Be the first to review “Khimsoft D3”

Your email address will not be published. Required fields are marked *

khimsoft d3Khimsoft D3
$20.00
- +