Khimsoft Typing for Windows
អំពីការរចនា
Khimsoft Typing ត្រូវបានរចនាឡើងសម្រាប់គាំទ្រជាមួយនឹង Windows Theme ដែលបានផ្លាស់ប្ដូរទៅជាប្រភេទ Dark ឬជាប្រភេទ Light ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់អាចផ្លាស់ប្ដូរបានតាមប្រភេទ Windows Theme ។ កម្មវិធី Khimsoft Typing សម្រាប់ Windows យើងបានអភិវឌ្ឍន៍ឡើងដើម្បីឱ្យអ្នកប្រើម្នាក់អាចបើកកម្មវិធីនេះច្រើនដងក្នុងពេលតែមួយបាន ហើយអាចរៀនមេរៀនខុសៗគ្នាក៏បាន ។ ការធ្វើបែបនេះគឺជាការគិតទៅល់អ្នកប្រើប្រាស់ម៉ាស៊ីនតែមួយ (ម៉ាស៊ីនមេ) ហើយធ្វើការចែករំលែកទៅកាន់កញ្ចក់មួយទៀតបាន ។ នៅលើ Khimsoft Typing មិនបានធ្វើការបង្ហាញប្លង់ក្ដារចុចទាំងស្រុងនោះទេ វាធ្វើការផ្លាស់ប្ដូរដល់អ្នកប្រើទៅតាមប្រភេទ Key ណាប្រើធម្មតា ឬប្រើ Shift តែប៉ុណ្ណោះ ដើម្បីកុំឱ្យអ្នកប្រើវង្វេង ឬធុញទ្រាន់ ។
ការកំណត់ផ្សេងៗ
ចំពោះការកំណត់បន្ថែមរបស់ Khimsoft Typing អ្នកអាចមើលត្រង់ Icon កំណត់ (Settings) ហើយនៅពេលអ្នកចចុចលើវាអ្នកនឹងទទួលបានការកំណត់ដូចរូបភាពដែលបានបង្ហាញខាងស្ដាំនេះ ។
ការប្ដូរ Theme
ការប្ដូរ Theme មិនត្រូវបានធ្វើឡើងដោយផ្ទាល់នៅលើកម្មវិធី Khimsoft Typing នោះទេ វាអាចប្ដូរទៅជាប្រភេទ Dark/Light គឺអាស្រ័យលើប្រព័ន្ធ ប្រតិបត្តិការ Windows តែប៉ុណ្ណោះ ។
ការជ្រើសរើសមេរៀន
ការជ្រើសរើសមេរៀនសម្រាប់ Khimsoft Typing អ្នកប្រើគ្រាន់តែចុចលើសញ្ញាបញ្ជី (Menu) ឬសញ្ញាត្រេបី នោះអ្នកនឹងបានឃើញប្រភេទមេរៀន, មេរៀនតាមប្រភេទ, ជ្រើសរើសរយៈពេលវាយ, ដូរពុម្ពអក្សរ និងការកំណត់ផ្សេងៗទៀត ដែលស្ថិតនៅខាងក្រោមដូចជា មិនចង់ឱ្យបង្ហាញអក្សរជាប្រអប់ ឬប្ដូរវាយតាមអក្សរ, បិទម្រាមដៃជំនួយ និងលាក់ឬបង្ហាញប្លង់ក្ដារចុចជំនួយ។
Khimsoft Typing for macOS
អំពីការចនា
Khimsoft Typing សម្រាប់ macOS ត្រូវបានរចនាឡើងបែបផ្សេងពីកម្មវិធី Khimsoft Typing សម្រាប់ Windows ។ ការ Design ត្រូវធ្វើឡើងតាមបែប ទម្រង់របស់ក្រុមហ៊ុន Apple ដែលយើងគិតថា វាសមតែទទួលបាន User Interface បែបនេះ ។ នៅពេលណាអ្នកធ្វើការផ្លាស់ប្ដូរ Theme នៅលើ Mac នោះកម្មវិធី Khimsoft Typing នឹងធ្វើការផ្លាស់ប្ដូរភ្លាមៗដូច Windows ដែរ តែប្រសិនបើអ្នកត្រូវការកំណត់រយៈពេលវាយអក្សរ យើងមិនបានធ្វើការរាប់ថយ ក្រោយនៃពេលវេលាវាយអក្សរតាមមេរៀននីមួយៗនោះទេ គឺវាត្រូវបានកំណត់ឱ្យរក្សារយៈពេល ៣០នាទីជាអចិន្ត្រៃយ៍ ដូច្នេះអ្វីដែលយើងត្រូវការសម្រាប់អ្នករៀន វាយអក្សរនៅលើ macOS គឺល្បឿនវាយគិតជាពាក្យក្នុងមួយនាទី ។ ជាមួយនឹងការអនុញ្ញាតនេះ អ្នកអាចធ្វើការកែប្រែមេរៀនដែលកំពុងវាយបាន និងអាចបង្កើតមេរៀនវាយផ្ទាល់ៗក៏បាន ។
អំពីបញ្ជី Menu
បញ្ជីឬ Menu សម្រាប់ macOS អ្នកអាចមើលឃើញនៅផ្នែកខាងលើ នៃរូបភាពខាងស្ដាំនេះ ដែលមានដូចជាឯកសារ ការកែតម្រូវ ជំនួយ ឬអំពីយើងខ្ញុំ ដែលមុខងារនីមួយៗអ្នកអាចចុចមើលព័ត៌មានផ្សេងៗបាន ។ ក្រៅពីនោះយើងក៏បានបង្កើតឱ្យមានការកំណត់ ការដូរពណ៌អក្សរ មេរៀន សាឡើងវិញ (សម្រាប់ឱ្យចុចរៀនសាឡើងវិញ) អក្សរកណ្ដាល (ជាចំណងជើងមេរៀន) និងសំឡេង ដែលត្រូវបានបិទ ឬបើកឱ្យបន្លឺសំឡេងនៅពេលចុចឬវាយ ។
ទិដ្ឋភាពនៅពេលដូរ Theme
ដូចលោកអ្នកបានឃើញរវាងូបភាពខាងលើនេះ និងខាងឆ្វេងស្រាប់, Theme អាចត្រូវបានផ្លាស់ប្ដូរទៅតាមចិត្តចង់ ។ ប្រសិនបើអ្នកនិយមពណ៌ដិតឬ Dark Theme នោះអាស្រ័យលើ macOS របស់មានមុខងារនេះឬអត់ ។
ការគាំទ្រ ឬ Support
Khimsoft Typing ត្រូវបានរចនាឡើងសម្រាប់គាំទ្រដល់ macOS ដែលប្រើប្រាស់ CPU និង Silicon Chip ដូច្នេះអ្នកអាចពិនិត្យមើលមុននឹងទាញយកឬ ចុច Download យកមកដំឡើង ។ សូមបញ្ជាក់ថាពុម្ពអក្សរដែលគាំទ្រសម្រាប់ Khimsoft Typing នៅលើ macOS គឺមានតែ Khimsoft Student ហើយនឹង Khimsoft Komar ប៉ុណ្ណោះ តែសម្រាប់អក្សរផ្សេងៗមិនសូវដំណើរការបានគ្រប់នោះទេ ទោះជាអក្សរនោះជាអក្សររបស់ក្រុមហ៊ុន Apple ក៏ដោយ តែយើងនៅតែរក្សាពុម្ពអក្សរបស់ Apple នៅដដែលឱ្យអ្នកបានជ្រើសរើស និងវាយបានមួយអន្លើខ្លះៗដែរ ។
