Khimsoft Keyboard

Khimsoft Keyboard

Designed for Windows

សម្រាប់ Windows

Khimsoft Keyboard Layout សម្រាប់ប្រភេទអក្សរខ្មែរយូនីកូដគឺមានលក្ខណៈដូចបានបង្ហាញនេះស្រាប់ ។ អ្នកអាចប្រើប្រាស់ក្ដារចុចជំនាន់ទី ៦ គឺងាយស្រួលប្រើច្រើនដូចជាមិនតម្រូវឱ្យអ្នកប្រើចុចលើ Shift + Space ដើម្បីដកឃ្លានោះទេ ឱ្យចុចតែ Space បានហើយ ។ ស្រៈមួយចំនួនត្រូវបានបន្ថែមនិងសម្រួលកុំឱ្យយូរក្នុងការវាយបានរហ័ស។

ks005
ks006

អំពីមគ្គទេសក៍

អ្នកអាចមើលឃើញពីការណែនាំនៃប្លង់ក្ដារចុចនេះនៅផ្នែកខាងលើដែល Alt Gr. គឺសម្រាប់ឱ្យអ្នកចុចលើ Alt ខាងស្ដាំ ដែលតំណាងដោយអក្សរ ពណ៌ក្រហម ។ Shift សម្រាប់ឱ្យអ្នកចុចលើ Shift Key ដើម្បីផ្សំ, Normal តំណាងដោយអក្សរពណ៌ខ្មៅ បញ្ជាក់ថាជាការចុចធម្មតា ហើយនឹង Ctrl + Alt Gr. + Shift (Alt Cr.+ Shift) តំណាងដោយអក្សរពណ៌ប្រផេះ សម្រាប់បញ្ជាក់ថាជាការវាយលេខអត្តៈ ឬបឋមាសាឍ ឬលេខទុតិយាសាឍ ដែលជាលេខបុរាណ (លេខសូរិយគតិ និង ចន្ទគតិ) ។ ចំពោះពុម្ពអក្សរដែល Khimsoft បានប្រើនៅលើប្លង់ក្ដារចុចនេះគឺជាប្រភេទពុម្ពអក្សររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានឈ្មោះថា Khimsoft MCFA បង្កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។

ការដំឡើងនៅលើ Windows

បន្ទាប់ពីអ្នកបានដំឡើងនៅលើ Windows ហើយអ្នកនឹងបានឃើញឈ្មោះក្ដារចុចនៅលើ Switch Method ដូចបានបង្ហាញនេះស្រាប់។ ចំពោះការផ្លាស់ប្ដូរនៅពេលប្រើការគឺអាស្រ័យលើអ្នកកំណត់ ដូចជា ចុចលើ Alt + Shift, Windows Key + Space ក៏បាន ។ 

keyboard sw
ks008

លក្ខណៈពិសេស

លក្ខណៈពិសេសៗរបស់ Khimsoft Keyboard គឺងាយស្រួលក្នុងការប្រើប្រាស់ច្រើនគួរសមដូចជានៅត្រង់ Key លេខ ជាទូទៅនៅពេលយើងប្រើក្ដារចុចភាសាខ្មែរគឺត្រង់ចុច (.) វានឹងទៅជាក្បៀស ដែលធ្វើឱ្យអ្នកពិបាកក្នុងការកំណត់ខ្នាតអ្វីមួយដែលទាក់ទងនឹងការចុចដូចជា ទស្សភាគ ឬរង្វាស់ខ្នាត (0.5, 0.6, 25.56) តែចំពោះក្ដារចុច Khimsoft Keyboard ត្រង់ចំណុចនេះគឺចុចធម្មតាមិនមែនជាក្បៀសទេ ។

ប្រសិនបើអ្នកពិការដៃម្ខាងអាចងាយស្រួលច្រើន ជាពិសេសទៀតនោះគឺនៅពេលដកឃ្លា មិនត្រូវឱ្យប្រើ Shift បន្ថែមនោះទេ (ចុច Space ធម្មតា) ។

Khimsoft Keyboard

Designed for macOS

សម្រាប់ macOS

មិនខុសគ្នាប៉ុន្មានពី Khimsoft Keyboard សម្រាប់ Windows នោះទេ អ្វីដែល Khimsoft Keyboard សម្រាប់ macOS គឺវាមិនមានមុខងារសម្រាប់វាយអក្សរ ដែលមានប្រភេទ Zero Space ឬការប្រើ ZWJ និង ZWNJ តែប៉ុណ្ណោះ ក្រៅពី នោះការរចនាគឺដូចគ្នាទាំងស្រុកនៅលើ Function Key នីមួយៗ ។

w
ks007

អំពីមគ្គទេសក៍

ចំពោះការផ្សំ Key នៅលើ Macintosh គឺខុសគ្នាខ្លះៗពី Windows ដូចជានៅលើ Windows អ្នកអាចប្រើប្រាស់ Alt បានតែខាងស្ដាំប៉ុណ្ណោះមិនអាចប្រើ Alt ខាងឆ្វេងបានទេក្នុងករណីបញ្ជាគ្រប់ចុចជាអក្សរខ្មែរដូចជាអក្សរ "ឯ ឨ ឦ ឱ ឰ ឩ ឳ..." តែនៅលើ Macintosh (Mac) អ្នកអាចប្រើប្រាស់បានទាំងសងខាង ។

ការដំឡើងនៅលើ macOS

សម្រាប់ការដំឡើងនៅលើ macOS អ្នកអាចមើលការណែនាំក្នុងការដំឡើង Keyboard Driver របស់ Khimsoft នៅពេល Download ដែលមានឯកសារណែនាំស្រាប់ៗ រួមប្លង់ក្ដារចុច (Keyboard Layout) ជាមួយផង ដូច្នេះរាល់ការដំឡើងបានត្រឹមត្រូវអ្នកនឹងបានឃើញដូចរូបភាពខាងស្ដាំនេះ ។

khimsoft keyboard macos