Font Design
Designed by: Heap Khim
ប្រភេទពុម្ពអក្សរ
ខាងក្រោមនេះគឺជាប្រភេទពុម្ពអក្សរដែលយើងបានចែកថ្នាក់ជាប្រភេទខុសៗគ្នា ដើម្បីងាយស្រួលចូលរកតាមប្រភេទក្នុង Store បានលឿន ។

ពុម្ពអក្សរក្រសួង
ពុម្ពអក្សរក្រសួង គឺជាពុម្ពអក្សរដែលយើងបានរចនាសម្រាប់ប្រើប្រាស់តាមក្រសួងសាមី។ អក្សររបស់ក្រសួងទាំងអស់មានចំនួន 34 ស្ថាប័ន តែនៅក្នុងវិបសាយរបស់យើងបង្ហាញតែ 32 ស្ថាប័នប៉ុណ្ណោះ ។ ចំពោះពុម្ពអក្សរក្រសួងយើងមានគ្រប់ប្រភេទពោលគឺមានទាំងអក្សរ ដិត អក្សរទ្រេ អក្សរដិតហើយទ្រេត អក្សរធម្មតា និងអក្សរសម្រាប់មាតិកា ។

ពុម្ពអក្សរខេត្ត
ចំពោះអក្សរខេត្តយើងបានរចនាតាមឈ្មោះខេត្តនីមួយៗ ដែលខេត្តខ្លះមាន ៤ពុម្ពយ៉ាងតិច ហើយខេត្តខ្លះក៏មានរហូតដល់ទៅ ១០ ឬ ២០ពុម្ពក៏មាន ។ រាល់អក្សរទាំងអស់នេះយើងអាចនឹងធ្វើបច្ចុប្បន្នភាពបន្តបន្ទាប់ប្រសិនបើមានករណីរកឃើញថាមានកំហុស ហើយនឹង ដូចជូនឱ្យអ្នកប្រើអាចមើលឃើញ និងទាញយកបាន ។

ពម្ពអក្សរមូល
អក្សរមូលមានច្រើនទម្រង់ ច្រើនសណ្ឋាន ដែលខ្លះអាចលាយឡំគ្នាជាមួយនឹងអក្សរមូល បែបអក្សរខមឬបាលី តែនៅក្នុងគេហទំព័របស់យើងបានបែងចែករវាងអក្សរមូលទម្រង់ បែបនេះដាច់ពីគ្នាដើម្បីកុំឱ្យច្រឡំគ្នា និងលំបាកក្នុងការរៀបចំតាមប្រភេទសម្រាប់ការរក មើលក្នុងគេហទំព័រនេះ ។

ពុម្ពអក្សរខម និងមូលបាលី
អក្សរខមគឺជាអក្សរវប្បធម៌មួយរបស់ខ្មែរដែលមានតាំងពីយូរមកហើយ ដូច្នេះនៅក្នុងអក្សរខមនេះដែរ យើងក៏មានបន្ថែមអក្សរប្រភេទមូលបាលីផងដែរ ។ សម្រាប់អក្សរ ខមគឺយើងមានបំបែកទៅជាអក្សរមូលទូទៅដែរដើម្បីឱ្យសម្បូរឡើងក្នុងការប្រើប្រាស់ ក៏ដូចជាការងារចនាឬ Design បានច្រើនប្រភេទ ។

ពុម្ពអក្សរក្រាហ្វិក
អក្សរក្រាហ្វិក (Graphic) គឺជាប្រភេទអក្សរដែលយើងបានរចនាបែបបុរាណខ្លះ និងបែបទាន់សម័យខ្លះ ។ ការស្រមើស្រមៃនិងការរចនាគឺជាគំនិតសិល្បៈមួយបែបៗពីគ្នានៃតួអក្សរទាំងនោះ ហើយវាអាចត្រូវបានច្នៃបន្ថែមដោយអ្នកប្រើប្រាស់ក្នុងការ Design ទៅតាមចិត្តត្រូវការរៀងៗខ្លួន និងតាមបទពិសោធន៍ ។

ពុម្ពអក្សរកីឡា
ពុម្ពអក្សរកីឡាគឺជាពុម្ពអក្សរដែលយើងខ្ញុំបានបង្កើតឡើងដោយឈរលើគំនិតស្រឡាញ់វិស័យកីឡាប្រដាល់គុណខ្មែរ ហើយការរចនាក៏ទៅតាមពេលវេលា និងសុខភាព ការច្នៃ ប្រឌិតខុសៗពីគ្នា ។ តែយកទៅប្រើប្រាស់និងបច្ចេកទេសក្នុងការ Design វាអាស្រ័យ ទៅលើអ្នកក្រាហ្វិក Design តែប៉ុណ្ណោះ ។

ពុម្ពអក្សរជ្រៀង
អក្សរជ្រៀង (មិនមែនច្រៀងទេ) គឺជាអក្សរវប្បធម៌ខ្មែរមួយបែបបន្ទាប់ពីអក្សរមូលឬមួយអក្សរមីង (អក្សរមីងយើងមិនទាន់មានប្រភពក្នុងការរចនានៅឡើយ) ។ អក្សរប្រភេទនេះ យើងបានបំបែកទៅជាអក្សរជ្រៀងមួយឬពីរទៀតដែរ ដើម្បីតម្រូវតាមចិត្តអ្នកប្រើប្រាស់ តែយ៉ាងណាប្រភពដើមនៃពុម្ពអក្សរទាំងនេះគឺជាអក្សរដែលមានឈ្មោះជាទម្រង់ដើម ។

ពុម្ពអក្សរដៃ
ទាក់ទងនឹងអក្សរដៃ យើងខ្ញុំគ្រាន់តែស្រមើស្រមៃក្នុងការ Design ប៉ុណ្ណោះ មានន័យថាយើងមិនមានប្រភពអក្សរដើមទាំងស្រុងនោះទេ ជាក់ស្ដែងទម្រង់ពុម្ពអក្សរដៃមួយចំនួនដូចជាអក្សរដៃរបស់លោកតា ស៊ីន ស៊ីសាមុត លោកគ្រូ វ៉ា ស្រេង លោកគ្រូ យ៉ុន ធី គឺយើងខ្ញុំ បានឃើញសំណេររបស់ពួកគាត់ខ្លះៗ ហើយនឹងធ្លាប់សិក្សាជាមួយគាត់ (គ្រូ) ប៉ុណ្ណោះ ។

ពុម្ពអក្សរភាពយន្ត
រីឯអក្សរភាពយន្តវិញគឺយើងខ្ញុំបានរចនាដោយឈរលើ Style ជាអក្សរភាពយន្តតែម្ដង ។ អក្សរខ្លះមានរៀងញឹកហើយខ្ពស់ អក្សរខ្លះមានរៀងក្រាស់ និងខ្លះទៀតមានរៀងរង្វើលៗ តាមតែការគិតគូរ ហើយនឹងរចនាឡើង ។ យើងនឹងធ្វើឱ្យមានច្រើនឡើងទាក់ទងនឹងអក្សរ ប្រភេទភាពយន្តនេះ ប្រសិនបើមានការស្នើសុំក៏អាចមានច្រើនតាមនោះដែរ ។

ពុម្ពអក្សរវិបសាយ
អក្សរវិបសាយគឺជាអក្សរដូចជាអក្សរទូទៅដែរ ប៉ុន្តែវាមិនមែនមានតែអក្សរប្រភេទ *ttf នោះទេ ។ ក្រុមអក្សរប្រភេទវិបសាយនេះដែរ យើងបានរចនាសម្រាប់តែប្រើប្រាស់ជា មួយនឹងការងារគេហទំព័រប៉ុណ្ណោះ ដែលប្រភេទខ្លះអ្នកអាចយកទៅដំឡើងហើយប្រើវាជាមួយនឹងកម្មវិធីទូទៅដូចជា Word, Excel, Access, Photoshop បានទេ ។

ពុម្ពអក្សររចនាប័ទ្ម
អក្សរចនាប័ទ្មគឺជាអក្សរដែលត្រូវបានប្រើដូចជាពុម្ពអក្សរ Tacteing ដែរ ប៉ុន្តែសម្រាប់ រចនាប័ទ្មប្រភេទអ្នកអាចប្រើប្រាស់ជាមួយនឹងពុម្ពអក្សរឈ្មោះ Khimsoft Style ដែល វាមានលក្ខណៈបច្ចេកទេសច្រើនជាងក្នុងនោះមានដូចជា ក្បាច់រចនាត្រូវបាន Design ថ្មីមិនបែកឬខូចក្បាច់ មានទំហំធំ ញឹក មិនត្រូវឱ្យប្រើទំហំអក្សរធំដល់ 20, 30 នោះទេ ។

ពុម្ពអក្សរស៊ុម
ពុម្ពអក្សរស៊ុម គឺជាពុម្ពអក្សរបែប Border Frame ដែលអ្នកអាចវាយអក្សរទាំងនោះចេញជារូបស៊ុមតែម្ដង ។ ការរចនារបស់យើងគឺផ្ដោតទៅលើខ្នាតក្រដាស A3, A4 និង ប្រហាក់ប្រហែល ។ វាមនច្រើនប្រភេទ និងច្រើនពុម្ព ។ លក្ខណៈពិសេសគឺ ក្បាច់ស៊ុម ត្រូវបានរចនាដោយយកចិត្តទុកដាក់ មិនរឆេញរឆួងឡើយ ។

ពុម្ពអក្សរគ្រូបង្រៀន
ពុម្ពអក្សរគ្រូបង្រៀនអាចមានច្រើនប្រភេទទៀត ដែលអក្សរទាំងនោះយើងបានបង្កើតឡើងដើម្បីជួយដល់គ្រូបង្រៀនក្នុងការប្រើប្រាស់រចនាប័ទ្មអក្សរដែលពេញចិត្ត ។ មានអក្សរខ្លះ ជាអក្សរប្រភេទរូបវិទ្យា គណិតវិទ្យា ឬធរណីមាត្រ ហើយនឹងមានអក្សរបន្តបន្ទាប់ទៀតនឹង ធ្វើការរចនាឡើង ។

ពុម្ពអក្សរក្មេង
អក្សរសម្រាប់កូនខ្មែរឬអក្សរសម្រាប់កូនសិស្សរៀនសរសេរតាម យើងបានរចនាឡើងមានច្រើនប្រភេទដែរ អ្នកអាចមើលនៅក្នុង Font Shop នឹងបានឃើញ ។ អក្សរទាំងអស់នេះ គឺយើងបានរចនាឡើងសម្រាប់លោកគ្រូអ្នកគ្រូប្រើប្រាស់ទៅតាមតម្រូវការក្នុងការនិពន្ធអត្ថបទសម្រាប់បង្រៀនសិស្ស ។

ពម្ពអក្សររដ្ឋបាលផ្សេងៗ
ចំពោះអក្សរសម្រាប់អត្ថបទ គឺជាអក្សរដែលយើងបានរចនាឡើងខុសៗពីគ្នាសម្រាប់ប្រើប្រាស់ជាមួយនឹងការនិពន្ធ ការតាក់តែងសៀវភៅ កាសែត ឬប្រើប្រាស់តាមការដែលអាចប្រើទៅបាន ។ មានអក្សរខ្លះទៀតយើងបានរចនាឡើងសម្រាប់សរសេរបែបក្រាស់ ញឹក និងខ្លះទៀតរង្វើល ដើម្បីតម្រូវទៅតាមការងារជាក់ស្ដែង ។

ពុម្ពអក្សរគណនេយ្យ
អក្សរគណនេយ្យ គឺជាប្រភេទ Unicode ប៉ុន្តែវាមានលក្ខណៈខុសប្លែកពីអក្សរទូទៅត្រង់ថា វាមានបម្លែងលេខពីឡាតាំងមកជាលេខខ្មែរ មានលេខញឹកជាងលេខធម្មតា ហើយខ្លះទៀត មានបច្ចេកទេសត្រង់រូបិយប័ណ្ណប្រាក់ (រៀល) រង្វើល ឬជារៀលផ្ទាល់ក៏មាន ។ អ្នកនឹងដឹង ពីអក្សរទាំងនោះនៅក្នុង Font Shop ។

ពុម្ពអក្សរខ្មែរ-ឡាតាំង
ពុម្ពអក្សរខ្មែរ-ឡាតាំង ឬ Khimsoft Latin គឺជាអក្សរបែបឡាតាំងដូចជាអក្សរខ្មែរសម័យ Limon ឬអក្សរ ABC ដែរ ប៉ុន្តែអក្សរ Khimsoft Latin គឺជាអក្សរដែលបានរបៀចំប្លង់កូដថ្មី ហើយងាយស្រួលក្នុងការប្រើប្រាស់ជាង ។ ទាំងប្រព័ន្ធប្រតិបត្តិការ Windows និង macOS, អក្សរ Khimsoft Latin អាចដំណើរការបានទាំងអស់់ ។

ពុម្ពអក្សរសិល្បៈ
ពុម្ពអក្សរសិល្បៈ គឺជាប្រភេទអក្សរដែលយើងបានរចនាឡើងបែបក្បាច់រចនាប័ទ្ម និងអាច វាយចេញជាអក្សរបាន ។ យើងកំពុងធ្វើការរចនាបន្ថែមទៀត ចំពោះរចនាប័ទ្មទាំងអស់នេះ ដើម្បីប្រើប្រាស់តាមតម្រូវរបស់អតិថិជន និងលោកអ្នកដែលបានស្នើសុំមកកាន់ពួកយើង ហើយវានឹងមានរចនាប័ទ្មប្លែកៗបន្តបន្ទាប់ទៀត ។

លេខខ្មែរបុរាណ
លេខបុរាណ គឺជាលេខដែលយើងបានរចនាឡើងសម្រាប់តែលេខសុទ្ធសាធមិនមានពុម្ពអក្សរនោះទេ ។ វាមានប្រយោជន៍សម្រាប់ការប្រើប្រាស់តែលេខប៉ុណ្ណោះ ។ ក្បាច់រចនា ដែលនឹងរចនាឡើង គឺមានទម្រង់ខុសៗពីគ្នា ដែលមានខ្លះស្ដើង ខ្លះក្រាស់ ។ល។

លេខខ្មែរទូទៅ
លេខខ្មែរទៅទៅគឺសំដៅទៅលើការរចនាលេខខ្មែរពី ០ ដល់ ៩ ដែលអាចយកទៅប្រើប្រាស់តាមកិច្ចការណាដែលអ្នកត្រូវការប្រើវា ជាពិសេសការវាយលេខសម្រាប់តំណាង ឱ្យផ្នែកណាមួយនៃកិច្ចការរបស់អ្នក ។
