អំពីយើងខ្ញុំ
(រូបភាពភ្នំត្បែង ថតចេញពីចំណុចភូមិអណ្ដូងភ្លូ ត្រង់ភ្នំរអាង)
អំពីសាវតារ
Khimsoft គឺជាឈ្មោះគឺជាអង្គភាពមួយដែលត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៦ ទាំងផលិតផល និងការអភិវឌ្ឍន៍កម្មវិធី ប៉ុន្តែគ្រប់ផលិតផលរបស់ខ្លួនមិនត្រូវបានផ្សាយឱ្យដឹងជាសាធារណៈឡើយ ។ Khimsoft គឺជាឈ្មោះយីយោផលិតផលតែប៉ុណ្ណោះ ដែលចំណុះឱ្យមជ្ឈមណ្ឌលអង្គរកម្ពុជា ដែលជាអង្គភាពមេ ហើយគ្រប់ផលិតផលរបស់ Khimsoft គឺជាផ្នែកដ៏សំខាន់មួយក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់ខ្លួនតាមតម្រូវការជាក់ស្ដែង ។
Khimsoft មិនមែនជាអង្គភាពបម្រើនយោបាយណាមួយឡើយ តែជាអង្គភាពដែលបានបម្រើនិងចូលរួមក្នុងការផ្ដល់នូវជំនាញនិងបទពិសោធន៍ការងារទាក់ទងនឹងបច្ចេកវិទ្យាកុំព្យូទ័រជូនដល់សិស្ស និស្សិត មន្រ្តីរាជការ ព្រះសង្ឃ និង អ្នកជំនួញក្នុងខេត្ត (ប៉ៃលិន) មួយចំនួនតាមរយៈ មជ្ឈមណ្ឌលអអ្គរកម្ពុជា ដែលជាមជ្ឈមណ្ឌលមួយត្រូវបាន ទទួស្គាល់ដោយ អាជ្ញាធរពាក់ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកសាងសង្គម និងធនធានមនុស្សចាប់តាំងពីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២៦ មកម្ល៉េះ ។
អំពីផលិតផល
គិតចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ Khimsoft មានផលិតផលមួយចំនួនដូចជាពុម្ពអក្សរសម្រាប់ប្រើប្រាស់ចំនួន ១,៣០០ ពុម្ព ក្នុងនោះមានអក្សរសម្រាប់អត្ថបទ អក្សរឆ្លាក់ឬអក្សរមូល អក្សរសម្រាប់ Graphic Design អក្សរសម្រាប់ប្រភេទខ្មែរ-ឡាតាំង ។
ក្រោយពីបង្កើតពុម្ពអក្សរ Khimsoft ក៏បានបង្កើតឱ្យមាន Khimsoft Typing បន្ថែមទៀត ដើម្បីតម្រូវនឹងក្ដារុច ឬ Keyboard Khimsoft ដែលជាប្រភេទអក្សរ Unicode ។ កម្មវិធីនេះយើងបានអភិវឌ្ឍន៍ឡើងដើម្បីតម្រូវតាមប្រព័ន្ធប្រតិបត្តិការផងដែរគឺ Windows និង macOS ហើយសម្រាប់ Windows អាចជាការប្រើប្រាស់ Chip Intel ឬក៏ ARM64 និង macOS អាចប្រើបានជាមួយនឹង Intel/AMD ឬក៏ Chip Silicon (M1, M2)។ កម្មវិធី Khimsoft Typing សម្រាប់គាំទ្រដល់អក្សរខ្មែរយូនីកូដមានចំនួន ៣ប្រភេទគឺ សម្រាប់ប្រើប្រាស់ទូទៅមានឈ្មោះថា Khimsoft Typing, សម្រាប់ហ្វឹកហាត់យកល្បឿនមានឈ្មោះថា Khimsoft Typing Speed និងសម្រាប់ក្មេងរៀនវាយមានឈ្មោះថា Khimsoft Kids ។
Khimsoft Typing សម្រាប់ប្រើប្រាស់នៅលើ Windows គឺអាចប្រើប្រាស់បានជាមួយនឹងប្រភេទ 32 Bit និង 64 Bit អាស្រ័យលើតម្រូវការ ប៉ុន្តែបើសម្រាប់ macOS វិញគឺប្រើប្រាស់ចាប់ពី macOS ជំនាន់ 14.00 ឡើង ។
ដោយមើលឃើញពីការលំបាកក្នុងការប្រើប្រាស់អក្សរ Limon ជាមួយនឹង Microsoft Windows ហើយនឹងនៅលើ macOS ទើប Khimsoft បានបង្កើតក្ដារចុចមួយទៀតសម្រាប់ឱ្យប្រើប្រាស់បានស្រដៀងនឹងក្ដារចុចអក្សរយូនីកូដដែរនោះគឺ Khimsoft (Latin) សម្រាប់ Windows និង Khimsoft-Latin សម្រាប់ macOS ។
បន្ទាប់ពីក្ដារចុចនេះត្រូវបានបង្កើតឡើង វានៅមានបញ្ហាមួយចំនួនត្រង់អត់មានកម្មវិធីហ្វឹកហាត់ ទើបជម្រុញខ្ញុំបង្កើតកម្មវិធី Khimsoft Typing Khmer-Latin សម្រាប់ Windows ហើយនឹង macOS ។ កាលនោះការបង្កើតគឺធ្វើឡើងនៅលើ macOS មុនបង្កើតសម្រាប់ Windows ។ វាមានលក្ខណៈប្រហាក់ប្រហែលគ្នាទេរវាង Khimsoft Typing Khmer-Latin សម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងពីរនេះ ។
អំពីអ្នកបង្កើត
ព័ត៌មានផ្ទាល់ខ្លួន
ខ្ញុំបាទឈ្មោះ ហៀប ឃឹម កើតនៅ ភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ទល់មុខស្នងការនគរបាលខេត្ត, ផ្លូវជួរទីពីរ) ។
ប្រវត្តិការសិក្សា៖
ឆ្នាំ១៩៨៩-១៩៩៨ សិក្សានៅ សាលាបឋមសិក្សាចំរើន និង អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ (បានថ្នាក់ទី៨) ក្រោយមកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៨ ខ្ញុំបានមករស់នៅ ខេត្តប៉ៃលិន ដោយពុំបានបន្តការសិក្សាមុខវិជ្ជាចំណេះដឹងទូទៅទៀតឡើយ ។
ឆ្នាំ១៩៩៩ ដល់ ឆ្នា២០០០ បានចូលរៀនកុំព្យូទ័រនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង ក្នុងរយៈពេល៤ខែ (វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី) ក្រោយមកក៏បានត្រឡប់មកប៉ៃលិនវិញ ដោយពុំបានសិក្សាកុំព្យូទ័រនៅតាមគ្រឹះស្ថានឬសាកលវិទ្យាល័យណាមួយនោះឡើយ ។ ចំណេះដឹងដែលខ្ញុំទទួលបានមកនេះ គឺឆ្លៀតពេលទំនេរពីបង្រៀនសិស្ស ហើយធ្វើការសិក្សារៀនសូត្រដោយខ្លួនឯងនៅផ្ទះប៉ុណ្ណោះ ។
ចំណេះដឹងផ្នែកកុំព្យូទ័រ៖
ខាងក្រោមនេះ គឺជាការរៀបរាប់សង្ខេបនូវកម្មវិធីខ្លះៗដែលខ្ញុំបានសិក្សានិងធ្លាប់បានបង្រៀនសិស្ស ក៏ដូចជាសរសេរកម្មវិធីជូនអតិថិជនគិតត្រឹមឆ្នាំ ២០០៦ មករួមមាន៖
- Microsoft Office ចាប់តាំងពី Office 97 រហូតមកដល់បច្ចុប្បន្ន (ប្រវត្តិ Microsoft Office) សម្រាប់ Microsoft Windows និង Microsoft Office 11 រហូតមកដល់ពេលបច្ចុប្បន្ន សម្រាប់ Macintosh
- VS & XML Ribbon Developer (2018)
- Microsoft Visual Basic 6.0 មកដល់បច្ចុប្បន្ន (Microsoft Visual Studio)
- OpenOffice និង LibreOffice ពីឆ្នាំ ២០០៨-បច្ចុប្បន្ន (គ្រប់ជំនាន់)
- Adobe Photoshop 6.0 រហូតដល់បច្ចប្បន្ន (គ្រប់ជំនាន់)
- Adobe Illustrator 27.6 រហូតដល់បច្ចុប្បន្ន
- Adobe XD 2021
- Affinity Designer, Affinity Photo 2024 រហូតដល់បច្ចុប្បន្ន
- XCode ចាប់តាំងពីឆ្នាំ 2022 មកដល់បច្ចុប្បន្ន
- Xojo ចាប់ពីឆ្នាំ 2024 មដល់បច្ចុប្បន្ន
- Corel Draw X4 (2008) – បច្ចុប្បន្ន
- PHP, CSS, HTML, Python ត្រឹមឆ្នាំ 2023 – បច្ចុប្បន្ន
- Microsoft Windows 95 – បច្ចុប្បន្ន
- Mac OS X 10.6 (2009 – បច្ចុប្បន្ន)
ការដឹងគុណ
ជាបឋមខ្ញុំសូមថ្លែងអំណរគុណជាអណែកកប្បការចំពោះលោក ព្រំ ឆុន និងលោកស្រី កែ ធឿត ដែលត្រូវជាឪពុកនិងម្ដាយដែលចិញ្ចឹមបីបាច់ថែរក្សា អប់រំខ្ញុំ ព្រមទាំងឱ្យខ្ញុំបាទបានចូលរៀនសូត្រ និងណែនាំខ្ញុំឱ្យធ្វើជាមនុស្ស រស់នៅក្នុងសង្គមជាតិខ្លួនឱ្យមានសេចក្ដីថ្លៃថ្នូរ ។
ជាមួយនេះដែរខ្ញុំធ្វើសេចក្ដីថ្លែងនូវអំណរអរគុណជាពន់ពេកចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបង្រៀនខ្ញុំនៅសាលាបឋមសិក្សាចំរើន និងសាលាអនុវិទ្យាល័យសង្គមថ្មី នៅក្នុងចន្លោះឆ្នាំ ១៩៨៩-ឆ្នាំ១៩៩៨ ដែលលោកបានបង្រៀនខ្ញុំ អប់រំខ្ញុំឱ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម ហើយបើទោះជានៅក្នុងកាលៈទេសៈនោះប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្គ្រាមក៏ដោយ ។
សូមថ្លែងអំរណរគុណដល់អ្នកគ្រូ ឌួង វ៉ាន់ដេត នាយិកា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង, ម្ចាស់ជំនួយ ធនាគារអភិវឌ្ឍន៍អាស៊ី, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលឱ្យបានជួយខ្ញុំបានចូលរៀនកុំព្យូទ័រដើម្បីឱ្យមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ហើយមកជួយខេត្តប៉ៃលិនវិញ ក្រោមគម្រោងជំនាញមូលដ្ឋាន និងទទួលបានការបញ្ចប់វគ្គសិក្សាតាមផែនការដែលបានគ្រោងទុក ។ ហើយជាមួយនេះដែរខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោកគ្រូ ឡាយ ផូ និងលោគ្រូ សៀវ សុវណ្ណ ដែលបានបង្រៀនជំនាញកុំព្យូទ័រដល់ខ្ញុំរហូតទទួលបានថ្ងៃនេះ ។
សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុន Microsoft, Apple, Google, Oracle, Dell, Asus, Acer, HP, NVIDIA, AMD, IBM, Intel ដែលបានបង្កើតកម្មវិធី ឬ Software ក៏ដូចជាបច្ចេកទេសបន្តបន្ទាប់មកកាន់ខ្ញុំតាមរយៈការផ្ញើសារ និងការឆ្លើយតបរាល់សំណួរដែលខ្ញុំបានសួរ និងអនុញ្ញាតឱ្យខ្ញុំបានចូលរួមក្នុងនាមជា User ម្នាក់នៅកម្ពុជា ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះមិត្តភក្ដិ និងព្រៀងលានទាំងអស់ ដែលតែងតែជួយដល់រូបខ្ញុំតាមកាលៈទេសៈអំណោយផល និងជួយដោះស្រាយនៅពេលខ្ញុំមានការណ៍ចាំបាច់ម្ដងៗ ។
ការងារបង្រៀនសិស្ស
គិតចាប់តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្នយើងខ្ញុំបានបង្រៀនសិស្សលើជំនាញកុំព្យូទ័រទៅលើកម្មវិធី Microsoft Word, Excel, Excel & VBA, PowerPoint, Access for Beginner, Access Programming, Access & XML, Publisher, Adobe Photoshop, Illustrator, Corel Draw, Video Editing, Internet ។ល។
ធ្លាប់បានចុះកិច្ចសន្យាជាមួយនឹងម្ចាស់ជំនួយក្នុងនាមជាអ្នកអនុវត្តិកិច្ចសន្យាក្នុងការបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រជាមួយនឹងដៃគូក្នុងតំបន់ និងម្ចាស់ជំនួយមួយចំនួនដូចជា USAID, ILO, ADB ដើម្បីជួយដល់ជនក្រីក្រក្នុងខេត្ត ។
ការងារជួសជុលកុំព្យូទ័រ
ឆ្លៀតពេលទំនេរ ខ្ញុំតែងតែជួយជួសជុលនិងដំឡើងកម្មវិធីកុំព្យូទ័រជូនដល់ សិស្ស និស្សិត មន្រ្តីរាជការ ប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ។ជាអ្នកផ្ដល់នូវប្រឹក្សាយោបល់មួយក្នុងខេត្តទៅលើបញ្ហានិងដំណោះស្រាយនូវបញ្ហាកុំព្យូទ័រ និងជួយដល់សិស្សដែលបានសិក្សានៅមជ្ឈមណ្ឌលអង្គរកម្ពុជា ដើម្បីឈានទៅរកកិច្ចការក្នុងសង្គមជាបន្តបន្ទាប់ ។
Database System
ក្នុងចន្លោះឆ្នាំ២០០៤-២០២៤ ខ្ញុំបានសរសេរកម្មវិធីគ្រប់គ្រងទិន្នន័យជាច្រើនដោយប្រើកម្មវិធី Microsoft Access ក្នុងនោះមានដូចជាប្រព័ន្ធគ្រប់គ្រង៖ Laboratory, Loan Management, Stock, Truck, Student Management, Savings, Income & Expense, Employee Management, Attendance Management, Vehicle Management, Car Registration, Asset System, Pour Water Management, Money Transfer, Check In & Check Out ជូនទៅកាន់អតិថិជនក្នុងនិងក្រៅខេត្ត ។
សិល្បៈនិងការរចនា
នៅពេលទំនេរ ការងាររចនាបែបទវប្បធម៌ និងការច្នៃប្រឌិតតែងត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់សង្គម និងការងារសិក្សាស្រាវជ្រាវរបស់យើងខ្ញុំ ទៅតាមឆន្ទៈនិងការព្យាយាម សិក្សា កែលម្អ ស្ថាបនា ទៅតាមកាលវេលាដែលអាចធ្វើទៅបានជាក់ស្ដែង ។
Logo Design
ទោះជាការងារលំបាក និងរវល់យ៉ាងណាក្ដី យើងខ្ញុំតែងតែព្យាយាមក្នុងការចូលរួមបង្កើតនូវ Logo មួយចំនួនដែលមិនអាចរៀបរាប់អស់ជូនដល់បងប្អូនក្នុងខេត្ត និងនៅក្រៅខេត្តតាមតែអាចធ្វើទៅបាន តួយ៉ាងដូចជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ ខ្ញុំបានបង្កើត Logo ជូន សាលាក្រុងប៉ៃលិន និង សាលាស្រុកសាលាក្រៅ ហើយក្រោយមកបន្តបន្ទាប់យើងក៏បានបង្កើត Logo ទៅឱ្យអង្គភាពឯកជនមួយចំនួនសម្រាប់ចុះបញ្ជីនៅក្រសួង ។ តាមពិតខ្ញុំមិនទទួលការងារជាអ្នកទទួលសេវាកម្មបង្កើត Logo នោះទេ ព្រោះថាការងាររបស់ខ្ញុំសម្រាប់តែបង្រៀនសិស្ស និងសិក្សាបច្ចេកវិទ្យាប៉ុណ្ណោះ ។
សៀវភៅដែលខ្ញុំបាននិពន្ធនិងបង្រៀន
Microsoft Office and Windows
(ជាកម្មវិធីសម្រាប់ការិយាល័យ ការគ្រប់គ្រងទិន្នន័យ ឬប្រព័ន្ធប្រតិបត្តិការរបស់ Microsoft)

Office 97
នៅឆ្នាំ 2000 ខ្ញុំបាននិពន្ធសៀវភៅ Microsoft Word, Microsoft Excel និង PowerPoint ដែលជាស្នាដៃដំបូងក្នុងការនិពន្ធរបស់ខ្ញុំ ហើយ សៀវភៅនេះមិនទាន់បានយកមកបង្រៀនសិស្សនោះទេ ពោលគឺធ្វើសម្រាប់លក់ជូនអ្នកដែលចង់ចេះកម្មវិធីដំបូងសម្រាប់ខេត្តប៉ៃលិន។

Office 2019
ចំពោះកម្មវិធី Microsoft Office 2019 ត្រូវបានបោះពុម្ពនៅឆ្នាំ 2022 ក្នុងនោះមាន Word, Excel, Advanced Excel, Access Level1, Access Level2 និងកម្មវិធី PowerPoint ។ សៀវភៅនេះនៅមានបង្រៀនរហូតដល់ឆ្នាំ 2025 ព្រោះមានសិស្សជ្រើសរើសរៀន ។

Office 2003
Office 2003 គឺជាកម្មវិធីដំបូងដែលខ្ញុំបាននិពន្ធសម្រាប់បង្រៀនសិស្សក្នុងឆ្នាំ ២០០៦ ដែលជាកម្មវិធីពេញនិយម សម្រាប់សិស្សដែលកំពុងសិក្សានាសម័យនោះ ។ កាលនោះមាន Word, Excel, PowerPoint និងកម្មវិធី Access ដែលបានបោះពុម្ព និងបង្រៀន ។

Office 2024
Microsoft Office 2024 បានបោះពុម្ពនិងបង្រៀននៅឆ្នាំ 2025 ដែលមាន Microsoft Word, Excel, Access, PowerPoint និង Outlook (វគ្គ Internet) ។ មេរៀនដែលបាននិយាយច្រើននៅក្នុងសៀវភៅនេះគឺ Microsoft Access និង Microsoft Excel ។

Office 2007
Microsoft Office 2007 គឺជាកម្មវិធីការិយាល័យមួយទៀតបន្ទាប់ពី Microsoft Office 2003 ដែលត្រូវបានបោះពុម្ពឡើង (2007) ដើម្បីជំនួសតំណែង Office 2003 សម្រាប់បង្រៀននៅមជ្ឈមណ្ឌលអង្គរកម្ពុជា ដែលមាន Word, Excel, Access, PowerPoint ។

Windows 7 Utilities
Windows 7 គឺជាប្រព័ន្ធប្រតិបត្តិការមួយដែលស្រួលប្រើប្រាស់ក្នុងចន្លោះឆ្នាំ 2007-2012 ហើយសៀវភៅនេះដែរខ្ញុំបាននិពន្ធនៅឆ្នាំ 2008 ដោយសម្រាប់វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការងារដំឡើងកម្មវិធីកុំព្យូទ័រ និងអ្នកសិក្សាផ្នែកប្រព័ន្ធប្រតិបត្តិការ Windows ។

Office 2010
សម្រាប់ Microsoft Office 2010 ត្រូវបានចងក្រងឡើងនៅក្នុងឆ្នាំ 2012 ហើយកម្មវិធីនេះដែរនិពន្ធចំនួនបីលើក ដែលលើកទី១សម្រាប់បង្រៀននៅមជ្ឈមណ្ឌលអង្គរកម្ពុជា លើកទី២ សម្រាប់បង្រៀនឱ្យមន្ទីរអប់រំខេត្ត និងលើកទី៣ សម្រាប់កម្រិត Advanced ។

Windows 11
សៀវភៅស្ដីពីការប្រើប្រាស់ Windows 11 និងសៀវភៅ Windows 11 Utilities ត្រូវបានរៀបចំនិងបោះពុម្ពក្នុង ឆ្នាំ 2026 ដែលជាសៀវភៅសម្រាប់បង្រៀនដល់សិស្សក្នុងជំនាញ់ "វិជ្ជាជីវៈក្នុងការប្រើប្រាស់កុំព្យូទ័រ" សម្រាប់កម្មវិធី សិក្សា 2026-2027 ។
Adobe & Affinity
(ជាកម្មវិធីសម្រាប់ការងារ Design និងកាត់តរូបភាព)

Adobe Photoshop CS2
Adobe Photoshop CS2 បានបោះពុម្ពដើម្បីបង្រៀនសិស្សនៅក្នុងឆ្នាំ2013-2016 បន្ទាប់សៀវភៅ Adobe Photoshop 7.0 ដែលបានបោះពុម្ពនៅក្នុងឆ្នាំ2006។

Photoshop 2026
Adobe Photoshop 2026 ត្រូវបានបោះពុម្ពលើកដំបូងក្នុងខែមីនា ឆ្នាំ2026 តែម្ដង ដែលកម្មវិធីនេះមាននិយាយដល់ចំណុចពិសេសៗជាច្រើនរួមទាំង AI ផង ។

Photoshop CS5
សៀវភៅ Adobe Photoshop CS5 ត្រូវបានបោះពុម្ព និងបង្រៀនសិស្សនៅក្នុងឆ្នាំ2017 ហើយបន្តបង្រៀនរហូតដល់ឆ្នាំ2019 ពោលគឺរយៈពេល២ឆ្នាំពេញ ។

Adobe Acrobat XI Pro
ចំពោះសៀវភៅ Acrobat XI Pro ត្រូវបានបោះពុម្ពដើម្បីបង្រៀនសិស្ស ក្នុងឆ្នាំ2017 ដែលហើយបានបន្តរហូតមកដល់បច្ចុប្បន្នដែលបង្រៀនពីកូដ Script ផង។

Photoshop 2020
Adobe Photoshop 2020 ត្រូវបានបោះពុម្ពនិងបង្រៀនសិស្សនៅក្នុងឆ្នាំ2020 រហូតដល់ឆ្នាំ2022 ដោយយក Adobe Photoshop 2021 មកបង្រៀនបន្ថែមផង ។

Affinity Designer 2
Affinity Designer 2 គឺជាកម្មវិធីដែលមានលក្ខណៈពិសេសច្រើន ហើយត្រូវបានបោះពុម្ពក្នុងខែមេសា ឆ្នាំ2026 ដើម្បីជំនួយដល់សិស្សសិក្សាផ្នែក Design ។

Photoshop 2022
Adobe Photoshop 2022 ត្រូវបានោះពុម្ពថ្មីនៅក្នុងឆ្នាំ2022 ហើយបានបង្រៀនសិស្សរហូតដល់ឆ្នាំ2026 ដែលពេញនិយមសម្រាប់សិស្សបំផុត ។

Affinity Photo 2
Affinity Photo 2 គឺជាកម្មវិធីដែលមានលក្ខណៈល្អមិនចាញ់ Adobe Photoshop ឡើយ ហើយវាត្រូវបានបោះពុម្ពក្នុងឆ្នាំ2026 ដូច Affinity Designer ដែរ ។
Video Editor
(ជាកម្មវិធីសម្រាប់កាត់តវីដែអូជាលក្ខណៈគ្រួសារ និងបែបក្រុមហ៊ុនភាពយន្ត)

Camtasia
សៀវភៅ Camtasia ត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ2019 ដែលជាការបោះពុម្ពលើកទី២ បន្ទាប់ការបោះពុម្ពក្នុងឆ្នាំ2007 ហើយបានបង្រៀនដល់សិស្សដែលជាអ្នកសិក្សាផ្នែកាត់វីដេអូ និងសារព័ត៌មាន ។

Filmora
ចំពោះកម្មវិធី Filmora ត្រូវបានបោះពុម្ពជាលើកទី១នៅក្នុងឆ្នាំ2019 ហើយកម្មវិធីនេះមានលក្ខណៈប្រសើរច្រើនទៅលើ Effect, Transaction និងបច្ចេកទេសកាត់វីដេអូបានច្រើនគួរសម ។

Movavi
ចំណែកកម្មវិធី Movavi នេះវិញក៏ជាការបោះពុម្ពរួមគ្នាជាមួយនឹង Filmora ដែរពោលគឺក្នុងឆ្នាំ2019 ហើយបានបង្រៀនរួមគ្នាជាមួយនឹង Camtasia, Filmora, រួមទាំងកម្មវិធបន្ថែមផ្សេងៗទៀត ។

Davinci
Davinci គឺជាកម្មវិធីដ៏ប្រសើរមួយដែរ ដែលអ្នកចូលចិត្តកាត់តវីដេអូ ។ វាត្រូវបានបោះពុម្ពបង្រៀននៅក្នុងឆ្នាំ2019 ដូចនឹង Camtasia, Filmora, Movavi ដែរ ហើយការបង្រៀនគឺបន្ទាប់ពីចប់កម្មវីធទាំងបីខាងឆ្វេងនេះ ។
