Khimsoft Kids

Khimsoft Kids

Khimsoft Typing ត្រូវបានធ្វើការរចនាឡើងសម្រាប់ក្មេងរៀន ។ វាមានមេរៀនមិនសូវ ស៊ីជម្រៅទៅលើពាក្យដែលត្រូវហ្វឹកហាត់ ហើយមានរយៈវេលាក្នុងការវាយយូរជាងកម្មវិធីសម្រាប់មនុស្សធំ ។

ក្មេងអាចចូលទៅកំណត់មុខងារកម្សាន្តប្លែកបាន ហើយមិនតែប៉ុណ្ណោះ Khimsoft Kids អនុញ្ញាតឱ្យអ្នកក្មេងធ្វើការប្ដូរ Theme ដែលមានស្រាប់ទៅជា Dark/Light និងពណ៌ ផ្សេងៗទៀតតាមអ្វីដែលបានកំណត់ ។

ktc01

ការជ្រើសពុម្ពអក្សរ

សម្រាប់ការជ្រើសរើសពុម្ពអក្សរ, Khimsoft Typing បានកំណត់ឱ្យជ្រើសរើសពុម្ពអក្សរពីម៉ាស៊ីនកុំព្យូទ័រដែលបានដំឡើងជាលក្ខណៈផ្ទាល់ខ្លួនបាន ហើយនឹងអាចប្ដូរទំហំឱ្យកាន់តែធំច្បាស់ជាងមុនក៏បាន ប៉ុន្តែចំពោះពុម្ពអក្សរដើមរបស់កម្មវិធីគឺយើងានប្រើប្រាស់ ពុម្ពអក្សរ Khimsoft F15 (F15J) ។

ktc03

បញ្ជីជ្រើសរើសមេរៀន

សម្រាប់ប្លង់មើលជាទូទៅគឺប្រហាក់ប្រហែលនឹងប្លង់ Khimsoft Typing Speed ដូច្នេះហើយ វាងាយនឹងជ្រើសរមេរៀនមកប្រើប្រាស់ រួមទាំងការផ្លាស់ប្ដូរពណ៌អក្សរនិងពណ៌នៅពេលវាយអក្សរផងដែរ ។

ktc02

ក្ដារចុចផ្លូវកាត់

ប្រសិនបើអ្នកចង់មើលការប្រើប្រាស់ក្ដារចុចផ្លូវកាត់ សូមចុចលើជំនួយ រួចហើយមើលការណែនាំរបស់យើងដូចបានបង្ហាញក្នុងរូបភាពនេះ ។

ktc06

អំពី Khimsoft Kids

Khimsoft Kids បានបង្កើតឡើងតាំងពីឆ្នាំ២០២៣ មកម្ល៉េះ ហើយវាត្រូវបានធ្វើបច្ចុប្បន្នភាពបន្តបន្ទាប់ និងចុងក្រោយទើបដាក់ឱ្យប្រើប្រាស់ តែទោះជាយ៉ាងណា  ក៏យើងនៅរក្សាជំនាន់ ១.០ ដដែល ដរាបណាជំនាន់ ២.០ ចេញដំណើរថ្មីទៀត ។

ktc05