Khimsoft Keyboard
Khimsoft Keyboard ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងប្រព័បន្ធប្រតិបត្តការ Microsoft Windows និង macOS ។ វាមានលក្ខណៈងាយស្រួលប្រើប្រាស់ និងជាបរិបថថ្មីមួយសម្រាប់អ្នកប្រើប្រាស់ក្ដារចុចអក្សរ Unicode និងតំណែងអក្សរខ្មែរជាមួយនឹង Latin Script ។
ការគាំទ្រសម្រាប់ Windows
ការរចនាសម្រាប់គាំទ្រដល់ Microsoft Windows គឺជាផ្នែកដ៏សំខាន់មួយរបស់ Khimsoft Keyboard ដែលអនុញ្ញាតឱ្យអ្នកប្រើអាចដំឡើលើប្រព័ន្ធប្រតិបត្តិការ Windows 32 bit និង 64 bit បាន ។ Khimsoft Keyboard មានលក្ខណៈពិសេសដូចខាងក្រោម៖
ប្រើប្រាស់បានលឿន, មានបន្ថែមស្រៈ ។ សម្រាប់ប្រើជាមួយ Alt Gr, បន្ថែមសញ្ញាៈ – + : … ដើម្បីងាយស្រួលប្រើជាមួយក្ដារចុចខ្មែរ, ពេលដកឃ្លាចុចធម្មតា (មិនប្រើ Shift ជំនួយទេ), ពាក្យថា “ឱ្យ” ចុចលើសញ្ញាស្មើ (=) ធម្មតា, ពាក្យថា ឲ្យ ចុច Alt+ Z ឬ Alt + X = ច៎ា, អាចប្រើសញ្ញាចុច (.) បានធម្មតាចំពោះលេខ (0.3, 0.50…) ចំពោះក្ដារចុចលេខជំហៀងខាងស្ដាំ និងអាចវាយបានទ ZWJ និង ZWNJ និងលេខអត្ត.
ការគាំទ្រសម្រាប់ macOS
ចំពោះការចនាសម្រាប់គាំទ្រជាមួយនឹងប្រព័ន្ធប្រតិបត្តិការ macOS គឺដូចគ្នានឹង Khimsoft Keyboard នៅលើ Windows ដែរ គ្រាន់តែនៅលើ macOS យើងមិនអាចប្រើប្រាស់ជាមួយនឹងមុខងារ ZWJ និង ZWNJ បាននោះទេ ។ ក្រៅពីនោះអាចប្រើប្រាស់ធម្មតា (សូមមើលការណែបន្ថែមសម្រាប់លក្ខណៈពិសេសនៅលើ Windows) ។ សម្រាប់អ្នកប្រើប្រាស់ M1 Chip គឺអាចដំឡើងជាមួយនឹងប្រភេទដែលគាំទ្រសម្រាប់ Silicon ដោយគ្រាន់តែទាញយក និងដំឡើងវាតែប៉ុណ្ណោះ ។
Khimsoft Khmer-Latin សម្រាប់ Windows)
Khimsoft Keyboard Khmer-Latin សម្រាប់គាំទ្រដល់ប្រព័ន្ធដំណើរការ Windows ត្រូវបានរចនាឡើងតាមលំនាំក្ដារចុច Unicode ដើម្បីជួយដល់អ្នកប្រើប្រាស់ងាយស្រួល ។ ជាធម្មតាទេសម្រាប់ភេទ Latin យើងមិនអាចប្ដូរមុខងារ Code ដូចជាអក្សរខ្មែរយូនីកូដឡើយ តែយ៉ាងណា ៩០% នៃក្ដារចុច Khimsoft សម្រាប់អក្សរឡាតាំងគឺវាងាយស្រួលប្រើច្រើនជាសម័យ Limon ។
Khimsoft Khmer-Latin សម្រាប់ macOS)
ដោយឡែកការអភិវឌ្ឍសម្រាប់ macOS គឺត្រូវបានយកប្រភេទនិងខ្នាតគំរូរបស់យើងពី Khimsoft Khmer-Latin របស់ Microsoft Windows តែមួយ ប៉ុន្តែមានផ្នែកខ្លះនៃក្ដារចុចនេះវាដំណើរការបានល្អជាងនៅលើ Windows ទៅទៀត ។ សូមសិក្សាអំពីកម្មវិធីហ្វឹកហាត់ Khimsoft Typing Khmer-Latin បន្ថែមទៀតប្រសិនបើអ្នកមិនទាន់ស្ទាត់ក្នុងការមើល Keyboard Layout ។
