Training

Windows Utilities

យើងបានប្រើផ្នែកនេះសម្រាប់ចុះផ្សាយនិងចែករំលែកចំណេះដឹងខ្លះពាក់ព័ន្ធនឹងផលិតផលរបស់យើងសម្រាប់ Windows និងបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធីផ្សេងៗនៅលើ Windows

About

Microsoft Windows​

Windows គឺជាឈ្មោះប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រមួយ ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft (សហរដ្ឋអាមេរិក) ។ ដែលជាទូទៅត្រូវបានគេនិយមហៅថា PC ។ PC (Personal Computer) គឺសំដៅទៅលើកុំព្យូទ័រដែលដំណើរការជាមួយនឹងកម្មវិធី Microsoft Windows ឬមួយ Ubuntu, Linux, Solaris ។ វាមិនមែនជាកម្មវិធី Microsoft Office នោះទេ ព្រោះថា Microsoft Office គឺជាកម្មវិធីសម្រាប់ដំណើរការនៅលើ Windows ដើម្បីបម្រើការងាររដ្ឋបាលឬកិច្ចការគណនេយ្យជាដើម ។ អ្នកអាចមើលប្រវត្តិរបស់ Microsoft Windows នៅលើបណ្ដាញ Internet បាន ។

Bold '%Temp%' text centered on a soft teal-to-peach gradient background.

Local Temporary

Local Temporary (Temp) គឺជាប្រភេទឯកសាររបស់ប្រព័ន្ធដំណើរការ Windows ដែលតែងតែបង្កើតឡើងដោយខ្លួនឯងរាល់ពេលយើងបើកកុំព្យូទ័រមកប្រើប្រាស់ម្ដង ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើការសម្អាតវាចេញយូរៗម្ដង ដើម្បីកុំឱ្យកុំព្យូទ័របន្សល់ឯកសារទាំងនោះច្រើនពេក ។ វាមិនប៉ះពាល់ដល់កម្មវិធីរបស់ Windows នោះទេ ។

Windows Temporary

ចំពោះ Windows Temporary ក៏ដូចគ្នានឹង Local Temporary ដែរ ដែលត្រូវសម្អាតវាចេញដូចគ្នា ។ ឯកសារដំណើរការរបស់ Windows តែងតែងបន្សល់ទុកនូវក្នុងទីតាំងជាក់លាក់របស់ Windows System ។ នៅក្នុងការសម្អាតវា អ្នកមានជម្រើសពីរយ៉ាងគឺ តាម Windows កំពុងដំណើរការធម្មតា និងតាម Safe Mode ។

The word 'Prefetch' in bold dark letters on a pink-to-cream gradient background.

Prefetch

សម្រាប់ Prefetch អ្នកអាចធ្វើការសម្អាតវាម្ដងម្កាលបាន តែកុំញឹកជាប់ដូចជា Temporary ពេក ព្រោះថា File Prefetch ត្រូវបានបង្កើតឡើងដោយ Windows ដើម្បីធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធដំណើរការរបស់អ្នក ។ តែកុំទុកឱ្យវានៅរាប់សិបថ្ងៃឬរាប់ខែពេក ព្រោះវាអាចធ្វើឱ្យកុំព្យូទ័របស់អ្នកដំណើរការកាន់តែយឺតទៅៗ ឬគាំងក៏មាន ។

Folder view with multiple app icons: 7-Zip, AATB, Adobe Acrobat/Illustrator/Photoshop, Android, AnyDesk, ArcGIS, Autodesk, Brave, Camtasia, and others

Software Installation

ចំពោះការដំឡើងកម្មវិធីនៅលើកុំព្យូទ័រមួយ អ្នកគួរតែដំឡើងតែកម្មវិធីទាំងឡាយណាដែលអ្នកត្រូវការប្រើប្រាស់បានហើយ ប្រសិនបើការដំឡើងច្រើនពេក ហើយមិនសូវប្រើប្រាស់វាអាចធ្វើឱ្យកុំព្យូទ័របស់អ្នកខាតទំហំផ្ទុក ខ្លះទៀតធ្វើការ Update នាំឱ្យរំខានដល់ការងារទៅវិញទេ ហើយបើអ្នកចេះដំឡើងខ្លួនឯងស្រាប់ នោះនៅពេលណាកម្មវិធីនោះប្រើប្រាស់ម្ដងម្កាលអ្នកអាចពិចារណាថាគួរលុបចេញវិញឬរក្សាវាទុកប្រើប្រាស់បន្តទៀត ?

IDM window with a license dialog: 'This product is licensed to: HIEB KHIM' and expiration date Dec 05, 2026, with toolbar icons visible in the background.

Program License

ចំពោះការប្រើប្រាស់កម្មវិធីដែលមានអាជ្ញាប័ណ្ណមកដំឡើងនៅលើកុំព្យូទ័របស់អ្នក នោះអ្នកពិតជាប្រសើរព្រោះថា កម្មវិធីទាំងនោះមិនរំខានអ្នកដូចជាទាមទារឱ្យធ្វើបច្ចុប្បន្នភាពឬមួយបំពេញអាជ្ញាប័ណ្ណ ហើយមួយទៀតវាសុវត្ថិភាព និងធ្វើការ Update ឬធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្ត មិនរំខានដល់ការងាររបស់អ្នកឡើយ តែបើអ្នកប្រើប្រាស់កម្មវិធគ្មានអាជ្ញាប័ណ្ណពិតណាស់ថាវាលំបាក ហើយកម្មវិធីខ្លះអាចបង្កប់នូវមេរោគសំងំខ្លួនក៏មាន ។

Windows User Account Control prompt asking to allow an app to make changes; option 'Uninstall or change an application'; publisher Microsoft Windows; Yes/No buttons.

Uninstallation

តើគួរលុបកម្មវិធីណាចេញនៅពេលដែលមិនត្រូវការ? កម្មវិធីខ្លះដ្បិតថាអ្នកមិនបានដំឡើងវាទេ ប៉ុន្តែវាអាចដំឡើងដោយខ្លួនឯងតាមរយៈអ្នកចូលទៅកាន់ Link ឬតំណណាមួយដែលជាហេតុបង្កឱ្យកម្មវិធីទាំងនោះចាប់ផ្ដើមដំឡើងដោយខ្លួនឯង ដូច្នេះហើយសូមពិនិត្យនៅលើល្បឿនដំណើរការ និងចូលទៅកាន់មុខងារដែលអ្នកបានដំឡើងកម្មវិធីទាំងនោះហើយពិនិត្យមើលវាឱ្យបានច្បាស់លាស់ ដើម្បីលុបវាចេញឬមួយក៏ធ្វើបច្ចុប្បន្នភាពជាដើម ។

Khimsoft Tools

Khimsoft Tools គឺជាកម្មវិធីមួយដែលអាចជួយលោកអ្នកធ្វើការសម្អាតឯកសាររបស់ Windows ដូចជា Temporary, Prefetch និងសម្អាតមេរោគនៅក្នុងកុំព្យូទ័ររបស់អ្នកដោយប្រើប្រាស់ឧបកណ៍សម្ងាត់របស់ Microsoft ដែលលោកអ្នកមិនធ្លាប់បានប្រើ ។ នៅពេលលោកអ្នកទាញយក Khimsoft Tools លោកអ្នកនឹងបានឃើញឯកសារណែនាំអំពីរបៀបប្រើប្រាស់មុខងារនីមួយៗ (សម្រាប់អ្នកមិនទាន់ចេះប្រើ) តែបើលោកអ្នកធ្លាប់ប្រើប្រាស់មុខងារអស់ទាំងនេះហើយ, Khimsoft Tools ជាផ្នែកមួយសម្រាប់ឱ្យលោកអ្នកចូលប្រើមុខងារទាំងនោះឱ្យកាន់តែលឿនផងដែរ ។ ក្រៅពីនេះយើងបានបន្ថែមុខងារ Scan Document មួយទៀតដើម្បីឱ្យលោកអ្នកអាច Scan ឯកសារពីម៉ាស៊ីនបោះពុម្ពដែលមានមុខងារសម្រាប់ Scan បានទៀតផង ។

App icon with a gear and two vertical sliders on a blue gradient, featuring a circular K badge in the center.
Scroll to Top